ក្មេងប្រុសអាយុ១០ឆ្នាំ ព្យាយាមសង្គ្រោះជីវិតឪពុក ដោយការលក់របស់គេ ចោលតាមផ្លូវ

ចិន៖ ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់រស់នៅក្នុងខេត្ត Jiangxi ប្រទេសចិនចាប់ផ្តើម រកស៊ីខ្លួនឯង ដោយការលក់ របស់របរកំប៉ិចកំប៉ុក ដែលគេបោះចោល នៅតាមដងផ្លូវ ដើម្បីធ្វើជាមធ្យោបាយ ជួយសង្គ្រោះ ឪពុកមានជំងឺមហារីក គ្រាប់ឈាម ។

កុមារា Mo Suangyi រៀនថ្នាក់ទី៥ ។នៅពេលឪពុករបស់គេ ត្រូវពិនិត្យវិនិច្ឆ័យរោគ ឃើញថាមានជំងឺមហារីក គ្រាប់ឈាម គ្រូពេទ្យបានប្រាប់ គ្រួសារគេថា ដើម្បីព្យាបាលជំងឺនេះឲ្យ ជាសះស្បើយ ត្រូវការចំណាយប្រាក់ ៩៦៥៤៨.៣៩ដុល្លារ ។ នៅពេលនោះ Mo ក៏ចាប់ផ្តើមដើររើស របស់របរកំប៉ិចកំប៉ុក ដែលគេបោះបង់ចោល យកទៅលក់ ។ ត្រឹមតែក្នុងរយៈពេលតែ ២ខែគត់ គេអាចប្រមូល បានរបស់របរគេ ចោលបានចំនួន ៣១៧,៥១៥ គីឡូក្រាម ។

ក្មេងប្រុសកតញ្ញូម្នាក់នេះបានសរសេរ នៅក្នុងសៀវភៅ កំណត់ហេតុប្រចាំថ្ងៃខ្លួនថា “ខ្ញុំត្រូវតែថែរក្សា លោកយាយ និង ប្អូនប្រុសរបស់ខ្ញុំ ពេលនោះលោក ឪពុកនឹងអស់ក្តីបារម្ភ” ។

ស្ថិតនៅក្នុងទឹកមុខមុតមាំកុមារា Mo ត្រូវថែរក្សាមើលការ ខុសត្រូវការងារ ផ្ទះសំបែង ដោយរួមបញ្ចូលទាំង ការចម្អិនម្ហូប ជូតផ្ទះ លាងចានជាដើម។នៅក្នុងសៀវភៅ កំណត់ហេតុរបស់គេ មួយទៀត បានសរសេរថា “លោកឪពុកជាទីស្រឡាញ់ តើលោកឪពុកដឹងទេ? ខ្ញុំសន្សំប្រាក់បាន ជិត៦ដុល្លារហើយ ពីការលក់ររបស់ ដែលគេបោះចោល ។ ខ្ញុំដឹងថា ពី ៦ដុល្លារនិងប្រាក់ដែល ត្រូវការយកមកព្យាបាលនោះ វាឆ្ងាយគ្នាដូច មេឃនិងដី ប៉ុន្តែខ្ញុំមិនបោះបង់វាទេ ដូច្នេះលោកឪពុក នៅចាំទីនោះចុះ ហើយថ្ងៃណាមួយលោក និងបានជាសះស្បើយ” ។

យ៉ាងណាក៏ដោយ បើយោងតាមប្រភពគេ នៅមិនទាន់បាន បញ្ជាក់ច្បាស់ថា តើមានអ្នកជួយឧត្ថម្ភ ឬបរិច្ចាគដល់ កុមារាម្នាក់នេះ នៅឡើយទេ ហើយក៏មិនដឹងថា ម្តាយរបស់គេបាត់ ទៅណាដែរ ៕

chinese boy 5

chinese boy 4

chinese boy 3

chinese boy 2

chinese boy 1

chinese boy

កូនកំលោះស្លុតចិត្ត ព្រោះតែ​ បាត់មុខកូនក្រមុំ ក្នុងថ្ងៃរៀបការ
​វេស្ប៉ា​​​ ២០១៥ ទំនើប​​គ្មាន​​គូរ​​ប្រៀប នរណា​​ឃើញ​​ក៏​​ខ្នាញ់​​​​​!
ប្រភព៖ lookingtoday

Loading...

Leave a Reply

Your email address will not be published. Required fields are marked *