ក្មេងប្រុសអាយុ១៥ឆ្នាំ រំលោភក្រមុំអាយុ២៣ឆ្នាំបានសម្រេច សមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល៖ នគរបាលស្រុកកោះធំ បានឃាត់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ពីបទរំសេពសន្ថវៈលើនារីក្រមុំម្នាក់ដែលមានអាយុ២៣ឆ្នាំ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញ នៅចំណុចភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ។
លោកវរៈសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា នារីរងគ្រោះ ថ.ធ.ត អាយុ២៣ឆ្នាំ (ជាមនុស្សមានសតិមិនគ្រប់) រស់នៅឃុំកើតហេតុ មុខរបរកសិករ។ រីឯជនសង្ស័យឈ្មោះ មាម ស៊ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ.ឃុំកើតហេតុ។ មុនពេលកើតហេតុជនសង្ស័យបានបបួលនារីរងគ្រោះទៅអង្គុយលេងក្នុងព្រៃ ខាងក្រោយផ្ទះ ហើយជនសង្ស័យក៏ធ្វើសកម្មភាពរំលោភនារីរងគ្រោះរហូតបានសម្រេច។ ក្រោយពីឆ្អែតតាមបំណងហើយជនសង្ស័យត្រូវបាននារីរងគ្រោះវាយមួយដៃ បណ្តាលឲ្យបែកមាត់។
ក្រោយកើតហេតុ ម្តាយនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ឈានដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនាំមកអធិការស្រុក៕

12_08_2015_03_16_35Untitled-5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *