ក្មេងប្រុសអាយុ៦ឆ្នាំលង់ទឹកស្រះស្លាប់

ខេត្តរតនគិរី ៖ ក្មេងប្រុសម្នាក់ អាយុ ៦ឆ្នាំ កំពុងដើរលេងម្នាក់ឯង នៅទីធ្លាស្រះទឹក ជារបស់សហគមន៍ ជីកអាស្រ័យផលនោះ បណ្តាលឲ្យលង់ស្លាប់តែម្តង ខណៈឪពុកម្តាយ កំពុងជាប់រវល់ការងារ នៅក្រុមហ៊ុន វី រ៉ាប់ប៊ើ លីមីធីត បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង។
លោក សួន សាវុធ មេប៉ុស្តិ៍កាចាញ បានឲ្យដឹងថា ក្មេងរងគ្រោះ មានឈ្មោះ ទូច ភូ អាយុ ៦ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ យិន ទូច អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ ឡែង ធា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ ឲ្យក្រុមហ៊ុន វីរ៉ាប់ប៊ើ លីមីធីត។ បើតាមឪពុកម្តាយ បានឲ្យដឹងថា ពេលដែលពួកគាត់ ជាប់រវល់ធ្វើការនៅក្នុង ក្រុមហ៊ុន ឮដំណឹងថា កូនប្រុសសំណព្វចិត្ត លង់ទឹកស្រះ ក៏ប្រញាប់មកផ្ទះវិញ ឃើញកូនប្រុស ស្លាប់បាត់ទៅហើយ ហើយពេលនោះ ឪពុកម្តាយនិងបងប្អូន បានយំសោកបោកខ្លួន ស្តាយជាពន់ពេក៕

W@t-1609619

W@t-1609629

Loading...

Leave a Reply

Your email address will not be published. Required fields are marked *