ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ផុងជើងក្នុងរូងថ្មរយៈពេលច្រើនម៉ោង ទម្រាំសមត្ថកិច្ចជួយសង្គ្រោះបាន

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់​ត្រូវកម្លាំងនគរបាលស្រុកបាណន់ជាច្រើននាក់ បានប្រើពេល០៣ម៉ោង នៅក្នុងទឹក ដើម្បីសង្រ្គោះជីវិត បន្ទាប់ពីក្មេងប្រុសរងគ្រោះដើរផុងជើងក្នុងរូងថ្ម ដកមិនរួច កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចដងស្ទឹងសង្កែ ស្រុកបាណន់ (មុខប្រាសាទបាណន់) ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ គឿត ខេង អាយុ ៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។

លោកវរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ថា ដោយការខិតខំព្យាយាមពីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ឋ និងប្រជាពលរដ្ឋផង ក្មេងប្រុសរូបនេះ ត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ព្យាបាលរបួសបន្ត ៕

a

re

ds

d

Loading...

Leave a Reply

Your email address will not be published. Required fields are marked *