ក្មេងប្រុស​ពីរ​នាក់ លង់ទឹក​ទន្លេ​ស្លាប់ នៅ​ឃុំ​ព្រែក​អញ្ចាញ

ខេត្តកណ្តាល៖ ក្មេងប្រុស​២​នាក់ បាន​លង់ទឹក​ទន្លេ​ស្លាប់ ខណៈ​ពួកគេ នាំគ្នា​លេង​ទឹក​នៅ​មាត់ទន្លេ ហើយ​ក្មេងប្រុស​ម្នាក់​លង់ទឹក ពេលនោះ ក្មេងប្រុស​ម្នាក់ទៀត ចុះទៅ​ជួយ ក៏​លង់​ទាំង​២​តែម្តង ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ១១ ថ្ងៃត្រង់ ទី​១៤ ខែមករា ឆ្នាំ​២០១៥ នៅ​មាត់ទន្លេ ក្នុងភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ទាំងពីរ​នាក់ មានឈ្មោះ សុ​ភ័​ក្រ ចិ​ត្រា និង​ឈ្មោះ ប្រាក់ សៀងលី​។ ពួកគេ​មាន​អាយុ​៧​ឆ្នាំ និង​ជា​សិស្ស ដូចគ្នា មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ ជាមួយគ្នា ។​ ប្រភពព័ត៌មាន​នៅក្បែរ​កន្លែង កើតហេតុ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ពេលព្រឹក ជនរងគ្រោះ​ទាំង​២​នាក់ និង​ក្មេងស្រី​ម្នាក់ទៀត ឈ្មោះ សេត លីន​ដា អាយុ​៨​ឆ្នាំ បាននាំគ្នា​ចេញពីផ្ទះ ទៅ​មុជទឹក​ទន្លេ នៅ​ចំណុចកើតហេតុ ។

ពេលទៅដល់ ជនរងគ្រោះ​ទាំង​២​នាក់ និង​ឈ្មោះ សេត លីន​ដា បាននាំគ្នា​ចុះ​មុជទឹក​លេង នៅ​ខាង​ច្រាំងទន្លេ តាម​ទម្លាប់​ធម្មតា​។ បន្ទាប់មក ក្មេងប្រុស​រងគ្រោះ ឈ្មោះ ប្រាក់ សៀងលី ក៏បាន​ឡើង​ពី​ទឹក រួចរ​ត់លោត​ចូលទៅក្នុង​ទឹក ទន្លេ​វិញ បណ្ដាលអោយ​លង់​។ ឃើញ​ដូចនេះ ក្មេងប្រុស​រងគ្រោះ ឈ្មោះ សុ​ភ័​ក្រ ចិ​ត្រា បាន​ចុះទៅ​ជួយ​ស្រង់​ឈ្មោះ ប្រាក់ សៀងលី ទើប​បណ្ដាលអោយ​លង់ទឹក ទៅ​ជាមួយគ្នា​តែម្ដង​។

​ភ្លាមនោះ ឈ្មោះ សេត លីន​ដា បាន​រត់​មក​ប្រាប់​ឈ្មោះ សៀង គង់ ដែល​ត្រូវជា​ជីដូន​បង្កើត របស់​ក្មេងប្រុស​ឈ្មោះ សុ​ភ័​ក្រ ចិ​ត្រា ហៅ ឃ្លោក អំពី​ការ​លង់ទឹក​របស់​ក្មេងប្រុស​ទាំងពីរ​នាក់​នោះ​។​ ឮដូចនេះ ស្ត្រី​ឈ្មោះ សៀង គង់ ក៍រ​ត់ទៅ​តាមរក​ចៅ​ឈ្មោះ ឃ្លោក ហៅ ចិ​ត្រា នៅ​មាត់ទន្លេ ដោយមាន​អ្នករក​ត្រី ជួយ​រក​ផង ហើយក៍​បាន​រកឃើញ​ចៅ​របស់គាត់​លង់ទឹក នៅក្នុង​ទន្លេ ចំងាយ​ពី​ច្រាំង​ប្រហែល ៥​ទៅ​៦​ម៉ែត្រ​។

​ចំណែក​ក្មេងប្រុស​រងគ្រោះ ឈ្មោះ ប្រាក់​សៀងលី ត្រូវបាន​ឈ្មោះ ប្រាក់ ពី​ដោ ត្រូវជា​ឪពុក ជួល​ទូក​វៀតណាម មុជ​តាមរក រហូតដល់​ម៉ោង ១២:៣០ នាទី នា​ថ្ងៃ​ដដែល​នោះ ទើប​រកឃើញ​សព ស្ថិតនៅក្នុង​ទឹកទន្លេ ចំងាយ​ពី​ច្រាំងទន្លេ ប្រហែល ១៥ ម៉ែត្រ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *