ក្មេងប្រុស ស្រី៣នាក់ លង់ទឹកស្លាប់ដោយសារឪពុកម្តាយផឹកស៊ីសប្បាយភ្លេចខ្លួន

ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុស ស្រី ៣នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចស្ទឹងពោធិ៍សាត់ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកភ្នំក្រវាញ បានប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះទាំងបីនាក់ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះ ឈឿន គឹមយ៉េង ភេទស្រី អាយុ ១៣ឆ្នាំ, ទី២-ឈ្មោះ រិន រីចែរ ភេទប្រុស អាយុ០៦ឆ្នាំ និង ទី៣-ឈ្មោះ លី ម៉េងហួយ ភេទស្រី អាយុ ០៧ឆ្នាំ ។ ក្មេងទាំងបីនាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ គ្រួសារក្មេងដែលរងគ្រោះទាំងបីបាននាំគ្មាមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ ហើយក៏នាំគ្នាផឹកស៊ី ភ្លេចគិតក្មេងៗកំពុងលេងទឹក ក្រោមស្ពាន ស្រុកភ្នំក្រវាញ ។ ភ្លាមនោះក៏បាត់ក្មេងៗ ហើយនាំគ្នាផ្អើតឆោឡោ ដើររក និង រាវរកក៏ប្រទះក្មេងទាំងបីនាក់លង់ទឹកស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុសពក្មេងរងគ្រោះទាំងបីនាក់ ត្រូវបានប្រគល់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ជួយដឹកជញ្ជូនដល់លំនៅដ្ឋាន ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *