ក្មេងពាលកាប់ចាក់គ្នាស្លាប់ម្នាក់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ អំពើហិង្សាស៊ីសាច់ហុតឈាមរវាងក្រុមពាល២ក្រុមបានកើតឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយទីបំផុត អ្នកដែលកម្លាំងខ្សោយបានស្លាប់ រីឯអ្នកខ្លាំងបានរត់រួចខ្លួន ។ ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៤នាក់ នាំខ្លួនទៅសាកសួរផងដែរ ។

ករណីកាប់គ្នាយ៉ាងព្រៃផ្សៃនេះ បានកើតឡើង នៅម៉ោងប្រហែលជា៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវចូលទៅរោងចក្រQMI សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អឿន សាមន ជាសិស្ស ស្នាក់ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលហេតុគេក្មេងស្ទាវ២ក្រុមខាងលើ មានគ្នា៤នាក់ មួយក្រុមជិះម៉ូតូ FZ ប្រហែលជាមានទំនាស់នឹងគ្នា ប្រដាប់ដោយដាវ បានធ្វើការកាប់ប្រហារទៅ លើជនជនរគ្រោះម្នាក់ឈ្មោះ ជឿន សាម៉ន នឹងដាវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមកជនសង្ស័យ៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនបាត់ ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានមកជួយអន្ដរាគមន៍ និងដេញចាប់បានជនសង្ស័យ៤នាក់ ដែលរត់គេចនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៤នាក់ ស្ថិតក្រោមការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវបន្ថែម ៕

1

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *