ក្មេងស្ទាវដេញកាប់គ្នា កណ្ដាលក្រុងក្រចេះ របួសធ្ងន់ស្រាល និងរត់ចោលស្រុក

ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាល ខេត្តក្រចេះ បានឃាត់ខ្លួនក្មេងទំនើង ចំនួន ២ក្រុម ដែលបានទាស់សំដីគ្នា រហូតឈានដល់ប្រើអំពើហិង្សា ផ្អើលពេញក្រុងក្រចេះ បណ្ដាលឲ្យរងរបួស ទាំងសងខាង កាលពីវេលាម៉ោង ៦និង២០ នាទី ល្ងាចថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៦ នៅចំនុចខាងត្បូងបឹងហ្គាឡូ មុខមន្ទីរទេសចរណ៍ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងមាន ២ក្រុម បានទាស់សំដីគ្នា រហូតដល់បង្កហិង្សាដាក់គ្នា ត្រូវកំលាំងនគរបាល ឃាត់ខ្លួន និងមួយចំនួន រត់គេចខ្លួនបាត់។ ក្រុមទី១ រួមមាន ១. ឈ្មោះ ផាន់ ណារត្ន័ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ រត់គេចខ្លួនបាត់ ទី២.ឈ្មោះ សោម រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅសង្កាត់អូរឬស្សី រត់គេចខ្លួនបាត់ ទី៣.ឈ្មោះ លៀវ រ៉ុងហៅហំ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ឃាត់ខ្លួនបាន ទី៤.ឈ្មោះ ហំ សេង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅសង្កាត់អូរឬស្សី រងបួសធ្ងន់ សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែក ខេត្តក្រចេះ។
ដោយឡែកក្រុមទី២ រួមមាន ១.ឈ្មោះ មាន សុផាណែត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅសង្កាត់ រកាកណ្ដាល ក្រុងក្រចេះ ឃាត់ខ្លួនបាន ទី២.ឈ្មោះ ប្រាំ ឃាំងដាំង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅសង្កាត់រការកណ្ដាល រងរបួសធ្ងន់ បញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម។ ចំពោះជនសង្ស័យ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបន្តទៀត ហើយចំណែក ជនសង្ស័យ ២នាក់ ដែលឃាត់ខ្លួន បានកំពុងសួរនាំ នៅការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

IMG-21

IMG-78

IMG-9543

Loading...

Leave a Reply

Your email address will not be published. Required fields are marked *