ក្មេងស្ទាវ២ក្រុមបង្កហិង្សាឈានដុតម៉ូតូ១គ្រឿងឆេះម៉ដ្ឋ នៅស្រុកកូនមុំ

ខេត្តរតនគិរី: ក្មេងទំនើង២ក្រុមស្ទាក់វាយគ្នាហើយដុតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ គ្មានស្លាកលេខ កាលពីវេលាម៉ោង១១នឹង១៥នាទីយប់ ថ្ងៃសៅរ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ។

មន្ត្រីនគរបាលប៉ុស្តិ៍តាអង បានឲ្យដឹងថា ម្ចាស់ម៉ូតូ ឈ្មោះ ពេល ភ័ក្ត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិសឹក ឃុំឃាំង ស្រុកកូនមុំ រួមដំណើរ២នាក់ ។

មន្ត្រីនគរបាលប៉ុស្តិ៍បានបន្តថា តាមការបំភ្លឹពីជនរងគ្រោះថា ជនដៃដល់មានបក្ខពួកចំនួន៤នាក់ ក្រោយពីបានធ្វើសកម្មភាពវាយគ្នាហើយ ជនដៃដល់បានដុតម៉ូតូជនរងគ្រោះ ហើយបាននាំគ្នារត់គេចខ្លួនបាត់អស់ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ផងដែរ ។

កម្លាំងនគរបាលប៉ុស្តិ៍តាអង ក៏បានហៅម្ចាស់ម៉ូតូនិងអ្នករូមដំណើរមកសាកសួរបំភ្លឹ ជុំវិញករណីដុតបំផ្លាញម៉ូតូ១គ្រឿងនេះ ថាតើ ម្ចាស់ម៉ូតូជាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណជនដៃដល់នោះទេ ? តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឹមកពីការគំនុំគ្នារវាងជនរងគ្រោះនឹងជនដៃដល់ ។

បច្ចុប្បន្ន នគរបាលជំនាញកំពុង ធ្វើការស្រាវជ្រាវបន្តឈានទៅចាប់ជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ជាយដែន

Loading...