ក្មេងស្រីនៅជាមួយជីដូនបាត់ខ្លួនមិនដឹងមូលហេតុ

ខេត្តកំពង់់់់ចាម៖ កំំំំំំំំំំំំំំំលាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បាននិងកំពុងស្វែងរកកុមារីម្នាក់ដែលបានបាត់ខ្លួនដោយមិនដឹងមូលហេតុក្នុងខណៈនាងរស់នៅជាមួយជីដូនជីដូនជីតា។

លោក ស្រ៊ាន ចំរើន និង ប្រពន្ធឈ្មោះ ធី សុខឡូត ដែលមានស្រុកកំណើតនៅ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា:សព្វថ្ងៃ លោកទាំង២ បានមកធ្វើការងារនៅឯភ្នំពេញហើយបានទុកកូនស្រី ឈ្មោះ សុខជា អាយុ 05ឆ្នាំ ឲ្យយាយលោកតាមើលថែនៅឯស្រុកកំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កុមារី សុខជាស្លៀកខោអាវពណ៍លឿង បានរត់លេងនៅមុខផ្ទះ ខណះដែលជីដូនកំពុងធ្វើការក្នុងផ្ទះ ពេលនោះ ស្រាប់តែ បាត់ចៅស្រី មិនដឹងទៅទីណា ក៏ឆោឡោស្រែកឲ្យអ្នកភូមិជួយរកដោយបានតាមរកគ្រប់ច្រកល្ហកនៅតែរកមិនឃើញទើបក្រុមគ្រួសារ របស់លោកប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចឲ្យ ជួយរក ក៏នៅតែមិនឃើញ ។

ប៉ូលិសបានឲ្យដឹងថាបើសិនបានបងប្អូនបានជួបក្មេងស្រីជូចភិនភាគ ក្នុងរូបថត សូមមេត្តាជូនដំណឹងសមត្ថកិច្ចដែលនៅជិត។នៅនៅព្រឹកថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលនៃគណះគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកំលាំងជំនាញចុះពិនិត្យកន្លែងកើតហេតុ រហូតដល់ម៉ោង១២ថ្ងៃដដែលទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋរកឃើញសពកុមារី សុខជា ចេញពីក្នុងព្រែកមុខផ្ទះ៕

 

Loading...