ក្មេងស្រីម្នាក់លង់ទឹកស្រះជម្រៅបួនម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

( ខេត្តបាត់ដំបង)៖ ក្មេងស្រីអាយុ០៨ឆ្នាំម្នាក់បានលង់ទឹកស្រះជម្រៅបួនម៉ែត្របណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិសំបូរ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សពក្មេងរងគ្រោះឈ្មោះ សឿត ស្រីពីន ភេទស្រី អាយុ០៨ឆ្នាំ រស់នៅចំណុចភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ រឿន វីត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅចំណុចភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ បានអោយដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែលជា០១រសៀលជាងខ្លួុនបានចេញពីផ្ទះរបស់ខ្លួុនមកអង្គុយលេងនៅផ្ទះរបស់ឈ្មោះ រួន សារ៉ាន នៅភូមិសំបូរ ឃុំហប់ ស្រុកគាស់ក្រឡ មួយសន្ទុះក្រោយមកខ្លួុនក៍បានឃើញឈ្មោះ សឿត ស្រីពីន(សព)មកលេងនៅមាត់ស្រះពីខាងត្បូងផ្ទះរបស់ឈ្មោះ រួន សារ៉ាន ជាមួយនឹងក្មេងៗចំនួនពីរនាក់ផ្សេងទៀតឈ្មោះ ចូក ចាន់រ៉ា និងឈ្មោះ បូរ វិប៊ីន លុះដល់វេលាម៉ោងប្រហែល០២រសៀលជាង ខ្លួនក៍បានឃើញ ឈ្មោះបូរ វិប៊ីន បានរត់មកប្រាប់ខ្លួនថាឈ្មោះ សឿត ស្រីពីន បានរអិលជើងធ្លាក់ទឹកស្រះខាងក្រោយផ្ទះ ភ្លាមនោះខ្លួនក៍បានរត់ទៅមើលក៍ឃើញឈ្មោះ សឿត ស្រីពីន លង់ទឹកស្រះដែលមានជម្រៅ០៤ម៉ែត្រពីខាងត្បូងផ្ទះចំងាយបីម៉ែត្របណ្តាលអោយស្លាប់បាត់បង់ជីវិតទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានប្រគល់សពក្មេងរងគ្រោះអោយខាងក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...