ក្មេងស្រីម្នាក់លង់ទឹកស្លាប់

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់ ខណៈទៅលោតទឹកលេងនោះ បានលង់ស្លាប់ ដោយពុំមានអ្នកណាម្នាក់ជួយទាន់ពេលនោះឡើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះ
ទឹកខាងជើងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះសុខ រក្សា ភេទស្រី អាយុ១១ឆ្នាំ នៅភូមិ ឃុំខាងលើ ។

មូលហេតុគ្រោះថ្នាក់នេះ កើតឡើងដោយសារជនរងគ្រោះទៅលោតទឹកលេងជាមួយក្មេងៗដូចគ្នា
ហើយនៅពេលក្មេងស្រីរងគ្រោះលិចបាត់ខ្លួននោះ ក្មេងដែលលេងទឹកជាមួយគ្នាបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយ របស់ជនរងគ្រោះ ហើយបាននាំគ្នាមករក ទើបប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅឃើញ៕

Loading...