ក្មេងស្រីម្នាក់លុងទឹកស្លាប់ ខណៈកំពុងងូតលេងពេលម្តាយមិននៅ

ខេត្តស្ទឹងត្រែង៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានក្មេងស្រីម្នាក់លុងទឹកក្នុងទន្លេ សេកុង កាលពីវេលាម៉ោងប្រម៉ាណជា ៤:១០ នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុច កំពុងសារឡាង ក្នុងក្រុងស្ទឹងត្រែង។
ប្រភពពីអ្នកលក់ដូរនៅក្បែរនោះបានប្រាប់អោយដឹងថា:នៅម៉ោងប្រម៉ាណជា ៤:០០រសៀល គេឃើញមានក្មេងៗមួយក្រុម បាននាំគ្នាមកងូតទឹកទន្លេលេងនៅកំពុងសារឡាង ក្រោយមកមួយស្របក់ ស្រាប់តែក្រុម ក្មេងៗទាំងនោះបានស្រែកប្រាប់ថា ជួយផង ជួយផង ពួកខ្ញុំបាត់មិនភ័ក្តម្នាក់ ពេលដែលកំពុងតែងូតទឹកជាមួយគ្នា។
ប្រភពដដែលបានបន្តថា:ក្រោយពីលឺក្រុមក្មេងទាំងអស់នោះស្រែកប្រាប់ភ្លាម ទាំង អ្នករត់ម៉ូតូ ទាំង អ្នកលក់ដូរ ដែលនៅក្បែរនោះបាននាំគ្នារត់ចុះទន្លេ អ្នកខ្លះចុះហែលទឹករាវ អ្នកខ្លះទៀត ជ្រមូជទឹកតាមរក បានប្រហែលជិតមួយម៉ោងទើបបានរកឃើញ រួចហើយក៍នាំគ្នាធ្វើចលនារ លើក្មេងស្រីរងគ្រោះដើម្បី សង្គ្រោះ។
បន្ទាប់ពីធ្វើចលនារ នៅកំពុងសាឡាងរួចម្តាយក្មេងរងគ្រោះនៅតែមិនអស់ចិត្តក៍ដឹកក្មេងស្រីដែលជាកូនរបស់ខ្លួន យកមកផ្ទះដើម្បីអាំងភ្លើង ក្រែងអាចសង្គ្រោះជីវិតបាន ប៉ុន្តែជាអកុសល ក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតមុនពេលដែលរកឃើញក្នុងទន្លេនោះបាត់ទៅហើយ។
បើតាមសម្តី ជីដូន របស់ ក្មេងរងគ្រោះបានអោយដឹងបន្ថែមថា:ក្មេងស្រីរងគ្រោះ ឈ្មោះ សុខវឿន លីលី ភេទស្រី អាយុ១០ ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាសម្តេចឪ សម្តេចម៉ែ។មានម្តាយឈ្មោះ ថងចាន់ សុធារី ជាស្ត្រី មេម៉ាយ មុខរបរ រកសីុបន្តិចបន្តួច ទាំង២នាក់ម្តាយ និង កូន រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ចំណែកឯ ឪពុកឈ្មោះ សុខ វឿន មុខរបរ ធ្វើស្រែចំការ អ្នកទាំង២ ប៉ុន្តែបានលែងលះគ្នា ប្រហែលជា ៥ឆ្នាំមកហើយ។
បច្ចុប្បន្ន សពក្មេងរងគ្រោះត្រូវបានម្តាយ និង បងប្អូន នាំគ្នារៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរនៅផ្ទះរបស់ខ្លួនហើយ។

27-10-201561461

61462

61463

61464

61465

61466

61467

61468

61469

Loading...

Leave a Reply

Your email address will not be published. Required fields are marked *