ក្មេងស្រីសិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដីកិនស្លាប់

ភ្នំពេញ៖ ពិតជាសង្វេគណាស់! ក្មេងស្រីសិស្សវិទ្យាល័យឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដី បើកបុកនិងកិនអូសចូលក្រោម រថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈយុវជនម្នាក់ទៀតដែលបើកឌុបក្មេងស្រីទាំង២ បានរងរបួសធ្ងន់។
ភ្នាក់ងារបានរាយការណ៍ថា ជនរងគ្រោះទី១ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ ខណៈយុវជនរបួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ។
សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ រថយន្តដឹកដីពាក់ស្លាកលេខភ្នំពេញ 3D-3432 បានធ្វើដំណើរពីលិចទៅកើត ហើយជនរងគ្រោះទាំង៣នាក់ បានធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចផ្លូវបំបែប ក៏ត្រូវរថយន្តមកបុកពេញមួយទំហឹង ហើយអូសម៉ូតូចូលទៅក្រោមរថយន្ត កិនស្លាប់គរលើគ្នាយ៉ាងអណោចអធ័ម។ សាច់ញាតិក្មេងសិស្សសាលាទាំង២នាក់ បានស្រែកទ្រហ៊ាយំអោបសពកូន របស់ខ្លួននៅកន្លែងកើតហេតុ ដែលធ្វើឲ្យអ្នកឈរមើល ក៏តត់ស្លត់យ៉ាងខ្លាំង។ យ៉ាងណាក៏ដោយអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕

12764330_234211040244739_5525129910502589508_o

12764822_234211043578072_4207268618579262201_o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *