ក្មេងស្រី០២នាក់លង់ទឹកស្លាប់ ខណៈដែលចុះងូតទឹកស្រះក្បែរផ្ទះ ទើបរកសពឃើញ

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីចំនួន២នាក់ត្រូវបានសាច់ញាតិរាវរកសពឃើញ ខណៈដែលក្មេងស្រីរងគ្រោះទាំង២នាក់ ចុះងូតទឹកក្នុងស្រះក្បែរផ្ទះ ហើយលង់លិចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍ក្មេងស្រីលង់ទឹក នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ហើយទើប(រកឃើញសពនៅម៉ោង ជិត៨យប់) នៅចំណុចភូមិព្រៃល្វា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញក្មេងស្រីរងគ្រោះនេះ នាំគ្នាងូតទឹកលេងស្រះក្បែរផ្ទះ ហើយក៏បាត់រហូត ទើបដល់ល្ងាចឪពុកម្តាយ ក្រុមគ្រួសារបាត់មិនឃើញត្រឡប់ទៅផ្ទះវិញ ទើបនាំគ្នាតាមរក ដឹងថាលង់ទឹកស្លាប់ ក៏នាំគ្នាចុះរាវរក រហូតដល់ម៉ោង៨យប់ ថ្ងៃទី០៦ ខែមេសា ដដែលទើបរកសពឃើញ។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា សពក្មេងស្រីទាំងពី ទី១ ឈ្មោះ មុត ស្រីតី អាយុ៧ឆ្នាំ ទី២ ឈ្មោះ សន សុផាលីន អាយុ៧ឆ្នាំ ទាំពីនាក់រស់នៅភូមិឃុំកើតហេតុ។ ក្រោយរកសពឃើញហើយ សាច់ញាតិបានរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យនិងកោសល្យវិច័យ សន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សពក្មេងស្រីទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...