ក្មេងស្រី​ពីរ​នាក់​ បានលង់ទឹក​ព្រែក​ឆ្លូង ស្លាប់​

 

ខេត្តក្រចេះ​៖ ក្មេងស្រីពីរនាក់បានលង់ទឹក​ព្រែក​ឆ្លូងស្លាប់​ទាំងពីនាក់ បន្ចាប់ពួកគេនាំគ្នា​ទៅ​ងូត​នៅទៅនោះ។ករណី​នេះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ២០១៥ នៅ​ចំណុច​ព្រែក​ឆ្លូង ក្នុងភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។

សាកសព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ស្គាល់​ថា ម្នាក់​ឈ្មោះ រ៉េត ស្រី​រ៉ាត់ អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៊ុន វត្តី អាយុ​៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ក្នុង​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។​

អធិការនគរបាល​ស្រុក​ស​ឆ្លូង លោក​វរសេនីយ៍ត្រី ឌួង សុទ្ឋី បានឲ្យដឹងថា មូលហេតុ ដែល​បណ្តាល​ឲ្យ​លង់ អាច​បណ្តាលមកពី​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ មិន​ចេះ​ហែល​ទឹក​។ ទន្ទឹម​នឹង​ទឹកជំនន់សភាព​ទឹក​ព្រែក​មួយ​កន្លែង​នេះ មាន​សភាព​ហូរ​ខ្មួលខ្មាញ់​ខ្លាំង។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ក្មេងស្រី​ទាំងពីរ​នាក់ បាន​ទៅ​ងូតទឹក​ព្រែក ក៏​ជួប​ហេតុ​ការ​លង់ទឹក​ស្លាប់ តែម្តង។​

ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានមក​ដ​លើ ហើយ​បាន​ពិនិត្យ​លើ​ខ្លួន​សព ក្មេង​ទាំង​២ រួច​បាន​ប្រគល់ជូន ក្រុមគ្រួសារ​ឪពុកម្ដាយ​យកមក​ធ្វើបុណ្យ​នៅផ្ទះ​រៀងៗ​ខ្លួន តាម​ប្រពៃណី​៕​

two-girl-die two-girl-die01

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *