ក្មេង​ឃា្វល​គោ​ប្រ​ទះ​ឃើញ​បុរ​ស​ម្នាក់​ដេក​សន្លប់​កណ្តាល​ព្រៃ​ឫស្សី​ សង្ស័យ​ត្រូវ​គេដាក់​​ថ្នាំ​​​យក​ម៉ូ​តូ​

ភ្នំពេញ ៖ បុរសវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានក្មេងឃ្វាលគោប្រទះឃើញដេកសន្លប់ម្នាក់ឯង នៅកណ្តាលព្រៃឫស្សីខាងកើតភូមិកំបូល សង្កាត់កំបូល ខ​ណ្ឌ​ពោធិ៍សែនជ័យ ។ បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៥នេះ ។ តាមការត្រួតពិនិត្យរបស់ស​មត្ថកិច្ច នៅ​ក្នុងខ្លួនរបស់ជនរងគ្រោះ មានលុយខ្មែរចំនួន៣៩មុឺនរៀល និងអត្តសញ្ញាណប័ណ្ឌ១សន្លឹកមានឈ្មោះយិន សុវុទ្ធ ភេទប្រុស អាយុ៣៤​ឆ្នាំ មានស្រុកកំណើតនៅភូមិ អង្គសេរី ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

​ តាមប្រភពពីក្មេងប្រុសម្នាក់ឈ្មោះសូរ សម្បត្តិ អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកើតហេតុខាងលើ​ឱ្យដឹងថា បុរសរងគ្រោះ​នោះ​ត្រូវបានខ្លួន​ប្រទះឃើញ ​ដេកស្តូកស្តឹងនៅត្រង់ទីទួល ស្របខណពេលដែល​ដឹក​គោយ​កទៅចង នៅត្រង់​ចំណុចខាងលើ ។ ​​ហើយក៏រត់ទៅប្រាប់​ប្រជា​ព​ល​រដ្ឋ​ក្នុ​ងភូមិនិងលោកមេភូមិ ​រាយការណ៍បន្តទៅ​សមត្ថកិច្ចអាជ្ញធរ ​នាំគា្នមកធ្វើការពិនិត្យមើល  ។

ជនរងគ្រោះ បន្ទាប់ពី ប្រជាពលរដ្ឋ ផ្អើលឈូរឆរ នាំគ្នាទៅមើល រួមជាមួយសមត្ថកិច្ច ធ្វើការពិនិត្យជាក់ស្តែង ឃើញថា ន៌មានដង្ហើម អាចសង្រ្គោះ​បា​ននៅឡើយ ។ ក្នុងស្ថានភាព ដេកសន្លប់ស្តូកស្តឹង ក្នុងសភាព ខោអាវ ទទឹកសើមជោក ដោយសារ ត្រូវទឹកភ្លៀង កាកពីព្រឹក ហើយមានស្រ​មោ​ច​ខាំ រោមពេញខ្លួន ពេញភ្នែក  ។  ជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ នៅលើខ្លួនមានកូនកាបូប១មានលុយ៣៩មុឺលរៀល កូនសោ​ប​ន្ទ​ប់ កញ្ចប់បារីដែកកេះ អត្តសញ្ញាណប័ណ្ឌមួយសន្លឹក ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ ​មិនទាន់ច្បាស់ការ​ឱ្យដឹងថា បុរសជនរងគ្រោះសង្ស័យត្រូវថ្នាំសណ្តំ គេដាក់​យកម៉ូតូ​ទៅ​បាត់​ហើ​យ ។ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ ដើម្បីសង្រ្គោះអាយុជីវិត ។ ដោយឡែកមូលហេតុពិតយ៉ាង​ណា​នោះ គេមិនទាន់ដឹងច្បាស់ថាបែបណានៅឡើយទេ ។

2015_09_21_06_48_06 2015_09_21_06_48_06_1 2015_09_21_06_48_06_2

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *