ក្មេង​ប្រុស២នាក់លង់​ទឹកស្រះស្លាប់ នៅខេត្តតាកែវ

ខេត្តតាកែវ៖ ហេតុការណ៏នេះកើតឡើង ​កាលពីវេលាម៉ោង​១២និង១៥នាទី ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅ​ភូមិ​តាឌូ សង្កាត់​​រកា​ក្រៅ ក្រុង​ដូនកែវ។

សមត្ថកិច្ចមូលដ្ឋាន បា​នឲ្យ​​ដឹងថា ក្មេង​ប្រុស​រងគ្រោះ​ទាំង២នាក់ ម្នាក់​ឈ្មោះ​ចាន់ រ៉ែន អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះចាន់ សាក់ អាយុ​៣៤​ឆ្នាំ និង​ម្តាយ​​ឈ្មោះ​អ៊ុំ ចាន់ឌឿន អាយុ​៣២​ឆ្នាំ និងក្មេង​ប្រុសម្នាក់ទៀត​ឈ្មោះ​មឿន តាំងលី អាយុ​៣​ឆ្នាំ ​មានឪពុក​ឈ្មោះ​អ៊ុំ វណ្ណារ៉ា អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ម៉ម សារ៉េត អាយុ​៣២​ឆ្នាំ។

ប្រភពដដែលបន្តថា នៅមុនពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ចាន់ រ៉ែន ត្រូវ​ម្តាយ​លាយ​បាយ​មួយ​ចាន​ឲ្យហូប រួច​ក៏​មិន​បាន​នៅ​មើល​កូន​ឡើយ ពេលនោះ​ពេលបាន​បាយមួយ​ចាន​ហើយ ក៏​បបួល​ក្មេង​ប្រុស​ឈ្មោះ​មឿន​ តាំងលី ដឹកដៃគ្នា​ទៅហូបបាយ​នៅលើ​ទួល​កណ្តាល​​​ស្រះទឹក​ខាងក្រោយផ្ទះ ។ មួយសន្ទុះ​ក្រោយមក ​ស្ត្រីជាម្តាយ​អត់​ឃើញ​កូន​ ក៏ដើរ​ទៅរក​នៅស្រះនោះ ក៏ស្រាប់តែ​ឃើញ​កូន​ និង​​ក្មួយលង់ទឹក​អណ្តែតទៅហើយ៕

boy drone 1

boy drone

Loading...

Leave a Reply

Your email address will not be published. Required fields are marked *