ក្មេង​ប្រុស​ស្រី​៤​នាក់​ លង់ទឹក​អូរ​ស្លាប់​ នៅ​ស្រុក​កំពង់ត្រឡាច​

​ខេត្តកំពង់ឆ្នាំង​៖​ ក្មេង​ប្រុស​ស្រី​៤​នាក់​ បាន​លង់ទឹក​ស្លាប់​ នៅ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ ទៅ​លេង​ទឹកអូរ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុងភូមិ​តា​កុ​ល​ ឃុំ​ពា​នី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ ជួយ​សង្គ្រោះ​ទាន់​ ដោយ​តោង​មែកឈើ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១៧​ៈ​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​។​

​លោក​វរសេនីយ៍​ត្រីមាស​ សុ​ភិន​ អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា​ ក្មេង​រង​គ្រោះ​ ដែល​បាន​ស្លាប់​ ដោយសារ​លង់ទឹក​នេះ​ ១.​ឈ្មោះ​ហេង​ វិច្ឆិការ​ ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​។​ ២.​ឈ្មោះ​ អ៊ូច​ ស្រី​ល័​ក្ខ​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ រស់នៅ​ភូមិ​តា​កុ​ល​ ឃុំ​ពា​នី​។​ ៣.​ឈ្មោះ​ខុន​ ស្រី​រ័​ត្ន​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ និង​៤.​ឈ្មោះ​ខុន​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ស្ទឹង​ ឃុំ​ពា​នី​ ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់​ង​ឆ្នាំង​។​ ចំណែក​កុមារ​ ដែល​តោង​ចុង​ឫស្សី​ជាប់​ និង​ត្រូវ​គេ​ជួយ​សង្គ្រោះ​ជីវិត​បាន​មានឈ្មោះ​ អ៊ូច​ វិសាល​ អាយុ​១០​ឆ្នាំ​ គឺជា​ប្អូន​របស់​ឈ្មោះ​ អ៊ូច​ ស្រី​លក្ខណ៍​ ដែល​បាន​លង់ទឹក​នេះ​ស្លាប់​ដែរ​។​

​ក្មេង​ប្រុស​រង​គ្រោះ​ (​អ៊ូច​ វិសាល​)​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​មុន​ពេល​កើតហេតុ​ ពួក​គេ​មាន​គ្នា​ចំនួន​៥​នាក់​ បាន​ទៅ​លេង​ទឹកអូរ​ មួយ​កន្លែង​ ចំងាយ​ប្រមាណ​ជាង​ ៥០០​ម៉ែត្រ​ ពី​ផ្ទះ​របស់​ពួក​គេ​។​ ក្នុង​ពេល​ដែល​ពួក​គេ​ កំពុង​លេង​បាន​មួយសន្ទុះ​ ក៍បាន​រអិល​ធ្លាក់​ចូល​ ទៅ​កន្លែង​ទឹក​ជ្រៅ​ទាំង​៥​នាក់​តែ​ម្តង​។​ ចំណែកឯ​រូបគេ​ បាន​ស្រ​វ៉ា​តោង​មែកឈើ​ជាប់​។​ ពេល​នោះ​ ក៍​មាន​ប្រជាពលរដ្ឋ​ម្នាក់​ ដើរ​កាត់​តាម​ផ្លូវ​ក្បែរ​អូរ​ ឃើញ​ក៍​ចុះ​ជួយ​រូបគេ​ និង​បាន​ជួយ​រាវរក​ក្មេងៗ​ ដែល​លិច​បាត់​ក្នុង​ទឹក​ រហូត​ដល់​ព្រលប់​ ទើប​រក​ឃើញ​ ប៉ុន្តែ​ពួក​គេ​បាន​ស្លាប់​ទាំងអស់​។​

​ក្រោយ​ពេល​កើតហេតុ​ សព​ក្មេង​ប្រុស​ស្រី​ទាំង​៤​នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​លំនៅ​ដា្ឋ​ន​រៀងៗ​ខ្លួនៗ​ ៕

 

12188795_567549216730119_694833808_n 12182236_567549253396782_942328846_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *