ក្មេង​ស្រី​ពីរ​នាក់​លង់ទឹក​ស្លាប់​ខណ​:​ចុះ​ហែល​ទឹក​ ទន្លេ​ទល់មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​

ស្ទឹង​ត្រែង​:​នៅ​រសៀល​មោ​៉​ង​២:៣០​នាទី​ថ្ងៃ​ទី​១៥​កុ​ម្ភះ​២០១៥​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ។​

​សមត្ថកិច្ច​បាន​និយាយ​ថា​ ក្មេង​ស្រី​ពី​នាក់​បាន​លេង​ទឹក​ទន្លេសេកុង​ ទល់មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាប់​មក​ក៍​លង់ទឹក​ស្លាប់​ ដោយសារ​ពួក​គេ​មិនសូវ​ចេះ​ហែល​ទឹក​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ដំបូង​ឡើយ​ក្មេង​ស្រី​ម្នា​ក្នុ់្​ង​ចំណោម​នោះ​បាន​លង់ទឹក​រួច​ក្មេង​ស្រី​ម្នាក់​ទៀត​ក៍​ចុះ​ទៅ​ជួយ​ ស្រាប់តែ​ពួក​គេ​ក៍​លង់​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង​ ។​ ក្មេង​ស្រី​ទី​មួយ​ឈ្មោះ​ហ៊ុយ​ លី​ម៉ា​អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ ក្មេង​ស្រី​ទី​ពីរ​ ឈ្មោះ​សាយ​ គឹ​ម​ស៊ួ​រ​ អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ ខេត្ត​ក្រុង​ដូច​គ្នា​ ដោយ​ឪពុក​ក្មេង​ស្រី​ទី​មួយ​ឈ្មោះ​ ភុយ​ខ្វៃ​ មុខងារ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ ម្តាយ​ឆាន​ចាន់​ណា​រា​ មុខរបរ​មេផ្ទះ​និង​ឪពុក​ក្មេង​ទី​ពី​ឈ្មោះ​រ័​ត្ន​វួ​ច​ឡាយ​ មុខរបរ​ជាង​ធ្វើ​ឡាន​ ។​ បច្ចុប្បន្ន​សព្វ​ត្រូវ​បាន​យក​មក​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *