ក្រសួងការងារបើកបង្រៀនបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពិសេសដោយឥតគិតថ្លៃ

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដោយសិក្សារយៈពេល៤ (ព្រឹក-ល្ងាច) ដោយឥតគិតថ្លៃ។

វគ្គសិក្សាសិក្សាខ្លីនេះសម្រាប់ផ្តល់ជូនកម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារ ក្នុងអំឡុងពេល រីករាលដាលជំងឺកូវីដ១៩ ហើយពួកគាត់នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២០០,០០០ រៀលក្នុង១ខែ សម្រាប់ការចំណាយ លើការហូបចុក និងស្នាក់នៅ។

សូមបញ្ជាក់ថា កម្មករនិយោជិតដែលអាចចូលសិក្សាវគ្គនេះបានត្រូវភ្ជាប់ជាមួយសៀវភៅការងារ ប័ណ្ណសំគាល់កម្មករនយោជិតខ្មែរ កាតសំគាល់ខ្លួន និងអត្តសញ្ញាណប័ណ្ណជាតិខ្មែរ ៕

 

Loading...