ក្រសួងការងារប្រកាសផ្អាកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្ននៅទូទាំងប្រទេស

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។

ជាមួយគ្នានេះ ក្រសួងការងារ ណែនាំឲ្យគ្រប់គ្រឹះស្ថានទាំងអស់ អាចដំណើរការបណ្តុះបណ្តាល តាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬតាម Online ៕

Loading...