ក្រសួងការបរទេសអន្តរាគមន៍ជួយស្ត្រីខ្មែរពីប្រទេសចិន៥នាក់បន្ថែមទៀត

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៧ កញ្ញា ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះចំនួន ៥នាក់នៅទីនោះ។
ក្រសួងការបរទេស បញ្ជាក់ថា ស្ត្រីទាំងនោះត្រូវបានមេខ្យល់លួងលោមបោកបញ្ឆោត នាំយកទៅរៀបការជាមួយបុរសជនជាតិចិន។ ពួកគេនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា។
ដោយសារតែមានករណីស្ត្រីរៀបការជាមួយបុរសជនជាតិចិន ត្រូវបានប្ដីវាយធ្វើបាប ហើយត្រូវបានក្រសួងការបរទេស អន្តរាគមន៍សង្គ្រោះសឹងតែរៀងរាល់ថ្ងៃនោះ ជាថ្មីម្តងទៀត ក្រសួងការបរទេស អំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះ ឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះ ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះការលួងលោម ភូតកុហក ឆបោក អូសទាញ បញ្ចុះបញ្ចូលរបស់ពួកមេខ្យល់ទាំងនោះ៕

image2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *