ក្រសួងកោះហៅព្រះរាជអាជ្ញាទាំងអស់ក្រោយបញ្ជាលោកហ៊ុន សែន ពីការលើកលែងទោសទណ្ឌិត

ភ្នំពេញ៖ក្រសួងកោះហៅព្រះរាជអាជ្ញាទាំងអស់ក្រោយបញ្ជាលោកហ៊ុន សែន ពីការលើកលែងទោសទណ្ឌិត
ក្រសួងយុត្តិធម៌កោះហៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងទូទាំងប្រទេស ឲ្យមកចូលរួមប្រជុំបន្ទាន់ពីករណីលួច ឆក់ ប្លន់ និងទណ្ឌិតដែលត្រូវបានដោះលែងចេញពីពន្ធនាគារ។
លិខិតអញ្ជើញរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១៤ ធ្នូ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីលោក អង្គ វង្សវឌ្ឍានា អញ្ជើញព្រះរាជអាជ្ញាទាំងអស់នេះ ធ្វើឡើងភ្លាមបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងនេះ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវចំពោះការលើកលែងទោសឲ្យទណ្ឌិត។
ការកោះប្រជុំបន្ទាន់នេះនឹងធ្វើឡើងនូវទីស្ដីការក្រសួង យុត្តិធម៌ នៅព្រឹកថ្ងៃទី១៨ ធ្នូ ដើម្បីប្រមូលទិន្នន័យសំណុំរឿងពាក់ព័ន្ធនឹងអំពើលួច ឆក់ ប្លន់ និងទណ្ឌិតដែលត្រូវបានដោះលែងចេញពីពន្ធនាគារ៖ «ដើម្បី ពិនិត្យ និងពិភាក្សាអំពីការងាររបស់ស្ថាប័នអយ្យការ ជាពិសេសលើគោលការណ៍ក្នុងការដឹកនាំ និងសម្របសម្រួលនយោបាយព្រហ្មទណ្ឌ»។
ការពីថ្ងៃទី១៤ ធ្នូ ក្នុងពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា លោក ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យពិច័យឲ្យបានល្អិតល្អន់ក្នុងការលើកលែងទោសឲ្យទណ្ឌិត ដែលជាប់ពន្ធនាគារដោយសារបទល្មើសលួចប្លន់ និងគ្រឿងញៀន កុំឲ្យសូវដោះលែងពេក។
សកម្មភាពប្លន់ប្រដាប់អាវុធ មួយរយៈពេលចុងក្រោយនេះ បានកើតឡើងបន្តបន្ទាប់គ្នា ដូចជាករណីបាញ់សម្លាប់ប្លន់យកម៉ូតូនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីប្លន់អាជីវករលក់គ្រឿងអលង្ការ និងទីតាំងផ្ទេរប្រាក់វីង (Wing) ចំនួន ៣កន្លែងផ្សេងគ្នា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកណ្ដាល ដោយឧក្រិដ្ឋជន ២នាក់ ត្រូវ បានសមត្ថកិច្ចបាញ់សម្លាប់ ហើយ ៤នាក់ ត្រូវបានចាប់ខ្លួន និងត្រូវបានសមត្ថកិច្ចបង្ហាញមុខនៅព្រឹកថ្ងៃទី១៤ ខែធ្នូ និងការប្លន់យកកាបូបពីស្ត្រីម្នាក់ពេលចុះពីលើរថយន្ត នៅទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ធ្នូ។

http://ukk-news.com/wp-content/uploads/2015/12/image212.jpg

Loading...

Leave a Reply

Your email address will not be published. Required fields are marked *