ក្រសួងទេសចរណ៍ណែនាំ ពលរដ្ឋពលរដ្ឋនិងភ្ញៀវទេសចរ គួរជ្រើសរើសយក កោះរុងជាកន្លែងសម្រាកលំហែ ចុងសប្តាហ៍នេះ

(ខេត្តព្រះស៊ីហនុ)៖ កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ប្រមាណ៤០គីឡូម៉ែតពីឆ្នេរសមុទ្រក្រុងព្រះសីហនុ
ប្រទេសកម្ពុជា។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរ
កាយតាមកោះ។ នេះបើយោងតាមការចេញផ្សាយ របស់ផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍ សម្រាប់ថ្ងៃសៅរ៍អាទិត្យទី១៩២០ខែធ្នូឆ្នាំ២០២០នេះ។

ក្រសួងបញ្ជាក់ថា កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់សមុទ្រនៅក្នុងព្រះរាជាណាក្រកម្ពុជាដែលជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសច អាចមកស្នាក់នៅ ដើម្បីកាត់ស្រេ្តស ដើរផ្សងព្រេង បោះជំរុំ និងហែលទឹកលេង ពីព្រោះកោះនេះសំបូរទៅដោយធនធម្មជាតិ។

ក្រៅពីនេះ កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយរយៈពេលប្រមានជាពីរម៉ោងពីដីគោកក្នុងនៃក្រុងព្រះសីហនុ៕

Loading...