ក្រសួងទេសចរណ៍បញ្ជាក់ថា៖បុណ្យចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរដើរកំសាន្បប្រមាណ៤៧.៣២%ឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បញ្ជាក់ថា៖ បុណ្យចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរដើរកំសាន្តប្រមាណ៤៧.៣២%ឆ្នាំនេះ
ដោយសារតែ ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្រប់ទីកន្លែងទូទាំងប្រទេស ក្រោមការដឹកនាំ របស់សម្តេចតេជោង ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានោះ បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធារ ទើបពលរដ្ឋ មានធនធានគ្រប់គ្រាន់ ចេញដើរកំសាន្តទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស ដូចសព្វថៃនេះ ។

តាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ឆ្នាំ២០១៨ កន្លងទៅនេះ។ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងទេសចរអន្តរជាតិ ធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស ប្រមាណជាង ៨៦៤,៧៧០ នាក់ កើនឡើងប្រមាណ ៥៤.៥៦ % ក្នុងនោះទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១០៥,៣៧០ នាក់ កើនឡើង ៩៣.៥៩% ក្នុងនោះខេត្តគោលដៅសំខាន់ៗរបស់កម្ពុជា ។

របាយការណ៍បានបង្ហាញថាឆ្នាំនេះ ទី១-ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៩០,៨២០នាក់ កើនឡើងប្រមាណ ១៣.៩៣%ទី២ – ខេត្តព្រះសីហនុ ប្រមាណ ៨៨,០០០នាក់ កើនឡើងប្រមាណ ៦.៥០% ទី៣-ខេត្តកំពត ប្រមាណ ១២៦,៨៩០នាក់ កើនឡើងប្រមាណ ៥១.៦៤% (ក្នុងនោះទៅកំសាន្តនៅរមណីយដ្ឋានបូកគោ មានចំនួនប្រមាណ ៦៩,៧០០នាក់) ទី៤- ខេត្តបាត់ដំបង ប្រមាណ ៧៩,០៧០នាក់ កើនឡើងប្រមាណ ៩៤.៣៥% ទី៥-រាជធានីភ្នំពេញ ប្រមាណ ៥២,៨៤០នាក់ កើនឡើងប្រមាណ ៨.៤៧%ទី៦-ខេត្តកោះកុង ប្រមាណ ៥៤,៨៥០នាក់ កើនឡើងប្រមាណ ១៦៤%ទី៧- ខេត្តក្រចេះ ប្រមាណ ២៧,២៨០នាក់ កើនឡើងប្រមាណ ៧.៩១% ទី៨- ខេត្តរតនគិរី ប្រមាណ ១៩,៧៩០នាក់ កើនឡើងប្រមាណ ៥.៧០% ទី៩- មណ្ឌលគិរី ប្រមាណ ១៧,៣៧០នាក់ កើនឡើងប្រមាណ ១៨.០៣% ទី១០ – ខេត្តស្ទឹងត្រែង ប្រមាណ ១៥,២៥០នាក់ កើនឡើងប្រមាណ ៩.៤២%ទី១១- ខេត្តកំពង់ស្ពឺ ប្រមាណ ៥៥,១៧៦នាក់ កើនឡើងប្រមាណ ៤.២០% ទី១២- ខេត្តព្រះវិហារ ប្រមាណ ១១,៣៩១នាក់ កើនឡើងប្រមាណ ១៨.៣៣% ទី១៣-ខេត្តកំពង់ធំ ប្រមាណ ១៤,៤១០នាក់ កើនឡើងប្រមាណ ២៥៨.៨០% ។

គួររំលឹកថា កំណើនទេសចរ នាឱកាសចូលឆ្នាំប្រពៃណីជនជាតិនេះឆ្នាំ២០១៨កើនឡើងខ្លាំង ដោយមានការជំរុញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច ជំរុញដល់ការងារអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តគោលដៅទាំងអស់ បានកាន់តែល្អប្រសើរឡើងដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ៕

 

 

Loading...