ក្រសួងធនធានទឹក អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះខ្យល់បោកបក់លើផ្ទៃសមុទ្រ

យោងតាមគេហ ទំព័របស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានផ្សាយក្នុងផ្នែកប្រកាសភាពអាសន្ន បានបង្ហាញថា នាថ្ងៃសុក្រទី ១២ កុម្ភៈនេះ មានខ្យល់បក់ខ្លាំងនៅលើផ្ទៃសមុទ្រនៅតំបន់ពណ៌លឿង ដែលខ្យល់មានល្បឿនពី ៧ ទៅ ១០ម៉ែត្រក្នុងមួយវិនាទី។ រលកសមុទ្រនៅតំបន់ពណ៌លឿង អាចមានកម្ពស់ពី ១,៥០ម៉ែត្រ ទៅ ២,០០ម៉ែត្រ។
ចំពោះការព្យាករសម្រាប់ថ្ងៃសៅរ៍ស្អែក ក៏រំពឹងថា ខ្យល់បក់ខ្លាំងនឹងបន្តនៅលើផ្ទៃសមុទ្រ មានល្បឿនពី ៧ ទៅ ១០ម៉ែត្រក្នុងមួយវិនាទីនិង រលកសមុទ្រ អាចមានកម្ពស់ពី ១,៥០ម៉ែត្រ ទៅ ២,០០ម៉ែត្រដូច្នេះ ដែលទាមទារឲ្យ មានការប្រុងប្រយ័ត្ន៕

IMG-021

Loading...

Leave a Reply

Your email address will not be published. Required fields are marked *