ក្រសួងបរិស្ថាន​នឹង​បញ្ចេញ​ លុយ​ ៥​ លាន​ដុល្លារ​ ដើម្បី​ គ្រប់គ្រង​កាក​សំណល់​រឹង​-​រាវ​

​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្រកាស​កាលពី​ថ្ងៃ​ ៦​ មកា​រា​ ២០១៤​ ថា​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ក្រសួងបរិស្ថាន​នឹង​បញ្ចេញ​លុយ​ ៥​ លាន​ដុល្លារ​ ដល់​ក្រុង​ ២៦​ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​គ្រប់គ្រង​កាក​សំណល់​រឹង​-​រាវ​ ពិសេស​លើ​ការ​សំអាត​សំរាម​ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​។​

​ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ប្រកាស​ថា​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងបរិស្ថាន​ បាន​ទទួល​ថវិកា​ចំនួន​ ៥​ លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០១៥​ នេះ​ ហើយ​បច្ចុប្បន្ន​នេះ​ជា​ជំហាន​ដំបូង​ក្រសួងបរិស្ថាន​និង​សាលា​រាជធានី​ភ្នំពេញ​ កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​ ដើម្បី​គ្រប់គ្រង​កាក​សំណល់​រឹង​ និង​រាវ​ គឺ​សំរាម​ និង​ទឹក​កខ្វក់​ ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​បរិស្ថាន​ល្អ​ មុន​នឹង​ឈាន​ទៅ​អនុវត្ត​បន្ត​នៅ​ក្រុង​ ២៥​ ផ្សេង​ទៀត​៕

ចុចអាន៖ មេឈ្មួញ លី ហាំង​សេង និង​តាត ពិសិដ្ឋ ជា​ម្ចាស់​រណ្តៅ​ដី​បំផ្លាញ​បរិស្ថាន​ព្រៃ​លិច​ទឹក​នៅ​ក្រុង​សៀមរាប​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *