ក្រសួងបរិស្ថាន​ផ្តល់​អាហារ​មួយ​ពេល​ថ្ងៃ​សម្រាប់​មន្ត្រីរាជការ​ចាប់ពី​ពេល​នេះ​តទៅ​

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ បាន​សម្រេច​ផ្តល់​អាហារ​ពេល​ថ្ងៃ​ ដល់​មន្ត្រីរាជការ​។​ ការ​ផ្តល់​អាហារ​ថ្ងៃត្រង់​មួយ​ពេល​នោះ​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​។​

ក្រសួងបរិស្ថាន​ បាន​ប្រកាស​ថា​ “​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ត្រីរាជការ​ដែល​មានការ​លំបាក​ក្នុង​ជីវភាព​ ក៏​ដូច​ជា​មន្ត្រីរាជការ​ដែល​មានផ្ទះ​នៅ​ឆ្ងាយ​ពី​ក្រសួង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បំពេញការងារ​ ក្រសួងបរិស្ថាន​ បាន​សម្រេច​ផ្តល់​ដល់​មន្ត្រីរាជការ​ទាំងនេះ​នូវ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​។

ការ​ឧបត្ថម្ភ​បាយ​ថ្ងៃ​ត្រង់នេះ​ បាន​ចាប់ផ្តើម​ដំណើរការ​ពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​នេះ​តទៅ​ សម្រាប់​ជំហាន​ដំបូង​ ដល់​មន្ត្រីរាជការ​ ដែល​មានការ​លំបាក​ក្នុង​ជីវភាព​ និង​ដែល​នៅ​ឆ្ងាយ​ពី​ក្រសួង​ចំនួន​ ១០០​ នាក់​។​ នេះ​គឺជា​ការ​យកចិត្ត​ទុក​ ដាក់​មួយ​របស់​ក្រសួងបរិស្ថាន​ ចំពោះ​សុខុមាលភាព​ និង​ជីវភាព​របស់​មន្ត្រីរាជការ​”៕​

11024636_636678796437547_1572212854631609447_n

10359226_636678793104214_3646053169830327310_n

11001795_636678779770882_2364921338016524794_n

10989539_636678786437548_6958130099460781030_n

10440194_636678789770881_8405826909335334507_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *