ក្រសួងមហាផ្ទៃ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​សកម្មជន​បរទេស​ការពារ​តំបន់​អា​រ៉ែ​ង​ទៀត​ទេ​

​ក្រសួងមហាផ្ទៃ​ មិន​បន្ត​ ទិដ្ឋាការ​ឲ្យ​លោក​ Alejandro​ Ganzales​ Devidson​ ដែល​ជា​សកម្មជន​តវ៉ា​រឿង​ព្រៃ​នៅ​តំបន់​អា​រ៉ែ​ង​ជា​បន្ត​ទៀត​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ខៀវ​ សុភ​ក្រ័​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែកុម្ភៈ​ថា​ ក្រសួងមហាផ្ទៃ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​អេ​ឡិច​(​ Alejandro)​ ដោយសារ​តែ​លោក​អេ​ឡិច​មាន​ពាក្យបណ្ដឹង​ពី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ និង​មួយទៀត​លោក​ក៏​បាន​ទទួល​ពា​ក្រ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្តកោះកុង​ផង​ដែរ​។​

​លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ ដោយសារ​តែ​មាន​វត្តមាន​ជនជាតិ​បរទេស​នេះ​ហើយ​បាន​ធ្វើ​ ឲ្យ​ប្រទេស​កម្ពុជា​របស់​យើង​មានការ​បែកបាក់​ ហើយ​វា​គឺជា​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​យើង​ត្រូវ​ចង​ចាំ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​លោក​អេ​ឡិច​ គឺជា​ជនជាតិ​អេះ​ស្ប៉ា​ញ​ ដែល​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​អស់​ រយៈពេល​១២​ឆ្នាំ​មក​ហើយ​ ហើយ​លោក​គឺជា​អ្នកតស៊ូ​មតិ​ ប្រឆាំង​និង​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង​ដ៏​សកម្ម​ម្នាក់​។​ ជាមួយ​គ្នា​នេះ​ទិដ្ឋាការ​របស់​លោក​និង​ត្រូវ​អស់​សុ​ព​ភាព​នៅ​ថ្ងៃ​ទី​២០​ ខែ​កម្ភៈ​ ឆ្នំ​២០១៥​ខាង​មុខ​នេះ​ហើយ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *