ក្រសួងរៀបចំដែនដីចាប់អនុវត្តការចុះបញ្ជីដីធ្លី ដោយប្រព័ន្ធថ្មីដើម្បីកាត់បន្ថយទំនាស់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ផែនការ ដើម្បីចាប់ អនុវត្តន៍ការចុះបញ្ជីអចលនវត្ថុដោយប្រព័ន្ធថ្មីចាប់ពីឆ្នាំ២០១៥នេះតទៅ ដើម្បីកាត់បន្ថយនូវទំនាស់ និងមានតម្លាភាពនោះ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីនីតិវិធី នៃការចុះបញ្ជីអំពី សិទ្ធិប្រត្យក្ស កាលពីថ្ងៃទី០៩ខែមីនា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងឯកឧត្ដម លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រ សាសន៍ថា រាល់ការចុះបញ្ជីអចលនវត្ថុដូចជាផ្ទះសម្បែង ដីធ្លី ឬកម្មសិទ្ធិ សិទ្ធិកាន់ កាប់ សិទ្ធិប្រើប្រាស់អាស្រ័យផលនឹងត្រូវចុះបញ្ជីជាប្រព័ន្ធថ្មីទាំងអស់ ដើម្បីបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ផលទំនាស់ផងដែរ ។ ឯកឧត្ដមបាន បញ្ជាក់ថា ការកែប្រែប្រព័ន្ធចុះបញ្ជីថ្មីនេះគឺទទួលបានជំនួយបច្ចេកទេសពីរដ្ឋាភិ បាលជប៉ុន ដើម្បីឱ្យទាន់សភាពការណ៍ជឿនលឿននាពេលបច្ចុប្បន្ន ហើយបញ្ជូន គល់បញ្ជីនីមួយៗផ្ញើទៅក្រសួងដែនដី និងក្រសួងយុត្តិធម៌ដែលជាភ័ស្តុតាងដ៏ចាំ បាច់ក្នុងការដោះស្រាយទំនាស់នៅប្រព័ន្ធតុលាការ។

ឯកឧត្ដមបានបន្តថា ការដាក់ចេញប្រព័ន្ធចុះបញ្ជីទំនើបថ្មីនេះ មិនត្រឹមតែ បានការពារផលប្រយោជន៍នៃសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីឆ្លើយតបទៅប្រតិបត្តិការជំនួញលើអចលនវត្ថុឱ្យមានប្រសិទ្ធភាពសមស្របតាមបរិបទទីផ្សារជាតិ និងអន្តរជាតិ ខណៈដែលអចលនវត្ថុកំពុងតែមានតម្លៃខ្ពស់ ហើយកើតមានវិវាទច្រើនផងដែរ។

លោក សាតាមូរ៉ា មីគីអូ (SATOMURA Mikio) តំណាងទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជាក់ថា នេះជាដំណើរការវិវត្តន៍ថ្មីមួយ នៃប្រព័ន្ធច្បាប់របស់កម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ចុះបញ្ជីអចលនវត្ថុឱ្យមាន លក្ខណៈស្តង់ដានោះ ។ លោកបានបន្ដថា JICA បានដាក់សារៈសំខាន់របស់ខ្លួន នៅក្នុងជំនួយលើផ្នែកតុលាការ ច្បាប់ និងយុត្តិធម៌នេះ នៅក្នុងសកលលោកទាំង មូល ហើយប្រទេសកម្ពុជាជាប្រទេសអាទិភាពមួយសម្រាប់វិស័យនេះ ដោយ JICA បានធ្វើកិច្ចសហការអស់រយៈពេលជាង១ទស្សវត្សរ៍រួចមកហើយ ដែលបង្កើតបាន ច្បាប់ជាច្រើនក្នុងការពង្រឹងនីតិរដ្ឋជាដើម។

នីតិវិធីនៃការចុះបញ្ជីកម្មសិទ្ធអចលនវត្ថុនេះ ត្រូវបានប្រកាសដោយអន្តរក្រ សួងឱ្យអនុវត្តន៍ចាប់តាំងពីដើមឆ្នាំ២០១៣មក ប៉ុន្តែមិនអាចដំណើរការបាននៅ ឡើយទេ ដោយសារតែមានលក្ខណៈស្មុគស្មាញទាមទារពេលវេលា ក្នុងការផ្សាព្វ ផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពមន្រ្តីជំនាញគ្រប់ ផ្នែកទើបអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងនឹងធ្វើការចុះបញ្ជីអចលវត្ថុឱ្យបានពី ៥៧ទៅ៦៥% និងនៅឆ្នាំ២០១៨ជំរុញឱ្យបាន៧០% ហើយសម្រេចការចុះបញ្ជីឱ្យ បាន១០០%នៅចុងឆាំ្ន២០២២ខាងមុខ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *