ក្រសួងរ៉ែព្រមានដក អាជ្ញាប័ណ្ណ ពីក្រុមហ៊ុនមួយចំនួន ដែលអនុវត្ត ខុសកិច្ចព្រមព្រៀង

ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់ អគាររដ្ឋបាល មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល ឯកឧត្តម ស៊ុយ សែម បានធ្វើការព្រមាន ដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុនណាដែល ធ្វើខុសកិច្ចព្រមព្រៀង ហើយ បើក្រុមហ៊ុនណា ធ្វើបានល្អ និងលើកទឹកចិត្តឲ្យធ្វើបន្ត ព្រោះក្រសួង មានសិទ្ធិពេញទី ក្នុងការលុបចោល អាជ្ញាប័ណ្ណ និងអោយក្រុមហ៊ុននោះ បញ្ឈប់សកម្មភាពរបស់ខ្លួន។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណ ឱ្យ ធ្វើការសិក្សា និងក្រុមហ៊ុន មានអាជ្ញាប័ណ្ណ ឲ្យធ្វើអាជីវកម្មរ៉ែ ប៉ុន្តែក្រុមហ៊ុន ត្រូវតែគោរព អោយបានម៉ត់ចត់ តាមប្រការទាំងឡាយ ក្នុងកិច្ចព្រមព្រៀង ក្នុងអាជ្ញាប័ណ្ណ ដែលបានកំណត់ មានផ្ទៃដី ផែនទី ទីតាំង ជាដើម មិនអនុញ្ញាតឲ្យធ្វើអ្វី ស្រេចតែចិត្តនោះទេ។ ជាមួយគ្នានោះ ស្ថានីយ៍ប្រេង ត្រូវសង់យ៉ាងណា ឲ្យធានាសុវត្ថិភាព កុំឲ្យមានការឆាបឆេះ ព្រោះបើឆេះ ស្ថានីយ៍ប្រេង មិនមែនឆេះតែស្ថានីយ៍ ម្នាក់ឯងនោះទេ គឺប្រាកដជាបង្កគ្រោះភ័យ ដល់អ្នកជិតខាង ជាមិនខាន ដូចច្នេះស្ថានីយ៍ប្រេង ត្រូវសង់ឲ្យត្រូវ តាមលក្ខណៈបច្ចេកទេស អោយមានសុវត្ថិភាព បើឆេះក៏មិនឆេះដល់ អ្នកជិតខាងនោះដែរ។
យ៉ាងណាក៏ដោយ ជាការយោគយល់ ក្រសួងទុករយៈពេល ៥ឆ្នាំ សំរាប់អ្នកដែល បានសាងសង់មុន ហើយមានលក្ខណៈ ខុសបច្ចេកទេស ដើម្បីធ្វើការកែលំអ អោយត្រូវតាម បទដ្ឋានបច្ចេកទេស។ ឯកឧត្តមក៏បាន ធ្វើការពន្យល់ផងដែរថា ការអនុញ្ញាតិ អោយក្រុមហ៊ុន មកធ្វើអាជីវកម្មរ៉ែ មិនមែន ដើម្បីផលប្រយោជន៍ តែក្រុមហ៊ុនម្ខាងនោះទេ គឺផលប្រយោជន៍ ប្រទេសជាតិផងដែរ ព្រោះរ៉ែនៅក្នុងដី បើមិនឲ្យក្រុមហ៊ុន ធ្វើអាជីកម្មទេ វាកប់ចោល នៅក្នុងដីរហួត ដូចច្នេះ ទ្រព្យសម្បត្តិរបស់ជាតិ នៅក្នុងដី មិនអាចយកមក ប្រើប្រាស់បានទេ។ ការឲ្យក្រុមហ៊ុន ធ្វើអាជីវកម្មរ៉ែ មិនមែនអោយគេ ធ្វើទទេនោះទេ គឺមានការបែងចែកផល ក្រោមការគ្រប់គ្រង របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរ រ៉ែនិងថាមពល។
សូមជំរាបថា អាគារមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ត្រូវបានដាក់សម្ភោធ អោយប្រើប្រាស់នាពេលនេះ តាមការលើកឡើង របស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សាន់ ដារិទ្ធិ បានឲ្យដឹងថា អគាររដ្ឋបាលនេះ មានទំហំផ្ទៃដី ៤០០០ម៉ែត្រការ៉េ ក្នុងនោះ មានអគារចាស់ ១ខ្នង មានបណ្តោយ ២០ ម៉ែត្រ ទទឹង ៨ម៉ែត្រ និង កំពស់ ៦,៥ ម៉ែត្រ មាន ០៧បន្ទប់ និងបន្ទប់ទឹក០២ ដោយចំណាយទឹកប្រាក់ ប្រមាណជាង ២០៧លានរៀល ដោយមានសភាព ទ្រុឌទ្រោម នៅចន្លោះឆ្នាំ២០១២ មន្ទីរបានទទួល ថវិកាបន្ថែម ធ្វើការសាងសង់អគារថ្មី នៅខែវិច្ឆិកា ២០១៣ មន្ទីរត្រូវបំបែកជា២ ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ដែលកសាងអគារថ្មីនោះ ទើបតែបាន ៥០%ប៉ុណ្ណោះ ដោយចំណាយ ទឹកប្រាក់អស់ជាង ៥២៨លានរៀល។
គួររំលឹកផងដែរថា បើយោងតាមការរិៈគន់ របស់មហាជនទូទៅ នៅខេត្តមណ្ឌលគិរី បានលើកឡើង ពីក្រុមហ៊ុនជាច្រើន ដែលមានវត្តមាន នៅឃុំចុងផ្លាស់ ស្រុកកែវសីមា កំពុងធ្វើការសិក្សា ជ្រាវជ្រាវ និងក្រុមហ៊ុន ធ្វើអាជីវកម្មរ៉ែមាស មួយចំនួន កំពុងប្រព្រិត្តខុសច្បាប់ តែសង្ស័យជំនាញ និងអាជ្ញាធរ ធ្វើការបិតបាំងថ្នាក់លើ៕

WAT-020230

Loading...

Leave a Reply

Your email address will not be published. Required fields are marked *