ក្រសួងវប្បធម៌សម្រេចបិទផ្អាករោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរ នៅទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងវប្បធម៌បានជូនដំណឹងស្ដីអំពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្តរោងសម្តែងសិល្បៈនិងសារមន្ទីរនៅទូទាំងប្រទេស។

លិខិតជូនដំណឹងកាលពីថ្ងៃទី២១ ខែមីនាបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានកិត្តិយសសូមជម្រាបជូនដណឹងចំពោះលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈសាធរណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទីភ្នាក់ងារទេសចរណ៍ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបថាក្នុងគោលបំណងចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ដែលកំពុងបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ននូវរោងភាពយន្តរោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃជូនដណឹងនេះរ ហូតដល់មានការជូនដំណឹងសារជាថ្មី ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកលោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈសាធរណជន សមាគមមគ្គុទទសក៍ទេសចរណ៍ទីភ្នាក់ងារទេសចរណ៍ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

សូមអានខ្លឹមសារទាំងស្រុងលិខិតជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចខាងក្រោម៖

Loading...