ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តផ្អាកការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស

ភ្នំពេញ៖ នៅថ្ងៃទី១១ ធ្នូនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស ដោយសារមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។

ក្រសួងបានបញ្ជាក់ថា ការបន្តផ្អាកនេះគឺដោយសារការីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅតែបន្តឆ្លង និងដើម្បីទប់ស្កាត់ការរីករាលដាលនេះ ក៏បន្តផ្អាកការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតមានការជូនដំណឹងជាថ្មី។

ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងវិប្បធម៌ និងវិចិត្រសិល្បៈ ៖

Loading...