ក្រសួងសាធារណការ គ្រោងដាក់ឲ្យដំណើរការ ស្ពានអាកាសស្តុបផ្សារដីហុយ ជាបណ្តោះអាសន្ន នៅថ្ងៃទី១២មេសានេះ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជួន បានឲ្យដឹងថា នៅថ្ងៃទី១២ខែមេសាឆ្នាំ២០១៨ខាងមុខនេះ ក្រសួងនិងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ស្ពានអាកាសស្តុបផ្សារដីហុយ ជាបណ្តោះអាសន្ន ពោលមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលចាក់ចេញពី ទីក្រុង ទៅតាមបណ្តាខេត្ត ក្រុងនានា ទៅជួបជុំបងប្អូន ឪពុកម្តាយ ធ្វើបុណ្យទាន ផ្សេងៗ ។

លោក នូ វឌ្ឍនៈ អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឲ្យដឹងថា ដើម្បីលើកកម្ពស់សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការបាននិងកំពុងពន្លឿនការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយ ឲ្យបានរួចរាល់ សម្រប់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ឲ្យកាន់តេប្រសើរឡើង ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ស្ពានអាកាសស្តុបផ្សារដីហុយ និងដាក់ឲ្យដំណើរ ជាបណ្តោះអាសន្ននៅថ្ងៃទី១២ខែមេសាឆ្នាំ២០១៨នេះ ឥឡូវកំពុងជំរុញដល់ក្រុមហ៊ុនធ្វើឲ្យបានលឿន ដើម្បីប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ លោកថា ស្ពានអាកាសស្តុបផ្សារដីហុយ បានដំណើរការសាងសង់ សម្រេចបាន ៩០%ហើយ ខណៈគ្រឿងផ្គុំសំណង់ខាងក្រោមសម្រេចបាន១០០% ។ ប៉ុន្តែប្រើបានតែឡានធនតូចទេ ម៉ូតូ ឡានធំមិនទាន់អនុវញ្ញាតឡើយ ព្រោះឡានធំវាធ្ងន់មិនទាន់គ្រប់លក្ខណះបច្ចេកទេសបេតុង ចឹងអាចថា មុនថ្ងៃទី១១ ១២អីហ្នឹងគេបើកឲ្យប្រើក៏ប៉ុន្តែហើយចូលឆ្នាំគេអាចបិទទៅវិញ ដើម្បីកែចាក់ AC ពីលើព្រោះវាពីជាន់ ប៉ុន្តែដល់ពេលចូលឆ្នាំហើយត្រូវចាក់ក្រាហ្វុនគ្រីតអាខ្មៅៗ ត្រូវបិទទៅវិញ ដើម្បីគេធ្វើបញ្ចប់។

គួររំលឹកថា ស្ពានអាកាសស្តុបផ្សារដីហុយមានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥កន្លែង ទី១-គឺស្ពានអាកាសក្បាលថ្នល់ ទី២-ស្ពានអាកាសស្ទឹងមានជ័យ ទី៣-ស្ពានអាកាស៧មករាស្តុបពេទ្យលោកសង្ឃ ទី៤-ស្ពានអាកាសស្ដុបតិចណូ និងទី៥ស្ពានអាកាសស្តុបផ្សារដីហុយ ៕

 

Loading...