ក្រសួងសុខាភិបាលកម្ពុជាប្រកាសករណីបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្ថែមពីរនាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១៨ ខែមេសា បានប្រុសកាសព័ត៌មានករណីបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្ថែមចំនួន ២ នាក់ទៀត ធ្វើឱ្យកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះមានអ្នកជំងឺកូវីដ-១៩ បាត់បង់ជីវិតកើនឡើងដល់ ៤៣ នាក់ហើយ។

តាមរយៈលិខិតរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មានទទួលបានបញ្ជាក់ថា៖

ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា សូមជម្រាប ជូន សាធារណជន ទាំងអស់ ឱ្យ បាន ជ្រាប ថា យោង តាម របាយការណ៍ ពី មន្ទីរពេទ្យ ហ្លួង ម៉ែ បានឱ្យ ដឹង ថា ៖

១- បុរស ជនជាតិ ខ្មែរ អាយុ ៨២ ឆ្នាំ ដែល រស់នៅ សង្កាត់ ផ្សារចាស់ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បាន ចូល សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១៤:០០ នាទី បន្ទាប់ពី បាន រក ឃើញ វិជ្ជមាន កូ វី ដ -១៩ ។ ដោយ ស្ថានភាព ជំងឺ មានការ វិវត្ត ចេះតែ ធ្ងន់ធ្ងរ ឡើង ៗ ពី មួយថ្ងៃ ទៅ មួយថ្ងៃ រហូតដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺ មាន ស្ថាន ភាព ធ្ងន់ធ្ងរ ហត់ ដង្ហក់ ខ្លាំង ដែល តម្រូវ ឱ្យ ក្រុម គ្រូពេទ្យ ជួយសង្គ្រោះ តាម លក្ខណៈ បច្ចេកទេស រួម ទាំង ការប្រើប្រាស់ ម៉ាស៊ីន ជំនួយ ដង្ហើម ផង ប៉ុន្តែ នៅតែ មិនអាច ជួយសង្គ្រោះ អ្នកជំងឺ បាន គាត់ ក៍ បាន ស្លាប់ បាត់បង់ជីវិត នៅ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១៦:៤៥ នាទី ។

២- ស្ត្រី ជនជាតិ ខ្មែរ អាយុ ៤១ ឆ្នាំ រស់នៅ សង្កាត់ គោក ឃ្លា ង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ បាន ចូល សម្រាក ព្យាបាល នៅ មជ្ឈ មណ្ឌល ជាតិ កំចាត់ រោគ របេង និង ហ ង់ សិន នៅ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១៧:៤០ នាទី បន្ទាប់ពី បាន រក ឃើញ មាន វិជ្ជមាន កូ វី ដ -១៩ ។ ដោយ ស្ថានភាព ជំងឺ មិនបាន ធូរស្រាល ហត់ ខ្លាំង គាត់ ត្រូវ បាន បញ្ជូន ទៅ ព្យាបាល បន្ត នៅ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១៥:០០ នាទី ។ រហូតដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺ ស្ថិត ក្នុង ស្ថានភាព ធ្ងន់ធ្ងរ ឡើង ៗ ហត់ ដង្ហក់ ខ្លាំង ដែល ត្រូវ ឱ្យ ក្រុម គ្រូពេទ្យ ជួយសង្គ្រោះ តាម លក្ខណៈ បច្ចេកទេស រួម ទាំង ការប្រើប្រាស់ ម៉ាស៊ីន ជំនួយ ដង្ហើម ផង ប៉ុន្តែ នៅតែ មិនអាច ជួយសង្គ្រោះ អ្នកជំងឺ បាន គាត់ ក៏បាន ស្លាប់ បាត់បង់ជីវិត នៅ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ២២:៣៥ នាទី ។

Loading...