ក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋកុំមើលស្រាលវិរុសកូវីដ-១៩

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ខ្ញុំសុំជម្រាបជូនថា​ ការធ្វេសប្រហែសរបស់បុគ្គល​ និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។

យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ​ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល​។

ខ្ញុំសូមអំពាវនាវ​ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តអនុវត្តន៏នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង​ និង​ វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រេីនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ដូចជាេលជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដេីម។

សូមជូនពរឆ្នាំថ្មីសាកល​ ២០២១​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ គ្រប់ៗគ្នា។​ សូមឲ្យការភ័យ​ មានតែមួយឆ្នាំ២០២០​ និងមានជោគជ័យឈ្នះកូវីដ-១៩​ នៅ ឆ្នាំ២០២១។ សួស្តីឆ្នាំថ្មី​ ឆ្នាំ២០២១! ​ សូមអរគុណ

Loading...