ក្រសួងសុខាភិបាលបារាំងបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ រកឃើញអ្នកឆ្លងវីរុស Covid-19  ចំនួន ៨០០ ករណីថ្មី

បើតាមក្រសួងសុខាភិបាលប្រចាំប្រទេសបារាំងបានបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រកន្លងទៅ ប្រទេសបារាំង បានរកឃើញអ្នកឆ្លងវីរុស  ចំនួន ៨០០ ករណីថ្មី ដែលជាហេតុនាំឲ្យចំនួនសរុបនៃអ្នកឆ្លងទូទាំងប្រទេសបានកើនឡើងរហូតដល់ ៣ ៦៦១ នាក់ហើយ ។

ជាមួយគ្នានេះដែរ ចំពោះចំនួនអ្នកដែលបានស្លា ប់ដោយសារវីរុសនេះ ក្នុងប្រទេសខ្លួននោះ បានឡើងដល់ ៧៩ នាក់ ។ ជាមួយនឹងការរាតត្បាតខ្លាំងបែបនេះ ខាងរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសបិទសាលាគ្រប់ជាន់ថ្នាក់ទាំងអស់ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះតទៅ ដើម្បីជាការបញ្ចៀសការឆ្លងរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ ៕

Loading...