ក្រសួងសុខាភិបាលប្រកាសពីការស្លាប់របស់ជនជាតិកូរ៉េម្នាក់ ដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការស្លាប់ដោយសារជនជាតិកូរ៉េម្នាក់ ដោយសារជំងឺកូវីដ១៩។

បុរសជនជាតិកូរ៉េម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩ អាយុ៤៨ឆ្នាំ ស្នាក់នៅ Bella Vita Apartement ផ្លូវលេខ៥១។ ស្លាប់នាថ្ងៃទី០២ មេសា ២០២១ វេលាម៉ោង ១៣ និង៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសខាងលើនេះស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩៕

Loading...