ក្រសួងសុខាភិបាលពន្យល់អំពីការចម្លងវីរុសកូវីដ-១៩ តាមក្រដាសប្រាក់

ភ្នំពេញ៖ ការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩ ៖

លោកស្រី ឱ វណ្ណ ឌីន អ្នក នាំពាក្យ ក្រសួង សុខាភិបាល បាន ពន្យល់ថា “ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖

ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម ដូចជា សំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហេីយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាសប្រាស ហេីយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហេីយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបេីមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ។

លោកស្រីបន្តថា សង្ឃឹមថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សយព្រឹកមុិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល ដូចបានម្រាបជូនរួចហេីយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដេីម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រេីននូវរាល់ការចូលរួមទាំងអស់គ្នា៕

Loading...