ក្រសួងសុខាភិបាល៖ បន្តរកឃើញអ្នកឆ្លងជំងឺ covid-19 ថ្មី ៥៥នាក់ ករណីសហគមន៍ទាំងអស់

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺ covid-19 ថ្មីចំនួន៥៥នាក់បន្ថែមទៀត ដែលទាំងនោះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំងអស់។

ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅក្នុងទីក្រុងភ្នំពេញបន្តរកឃើញអ្នកឆ្លងថ្មី៥០នាក់, ខេត្តសៀមរាបមួយនាក់, ខេត្តត្បូងឃ្មុំមួយនាក់, ខេត្តកណ្ដាលមួយនាក់, ខេត្តព្រះសីហនុមួយនាក់ និងខេត្តកំពង់ធំមួយនាក់។

ដោយឡែកអ្នកជំងឺកូវីដ-១៩បានជាសះស្បើយមានចំនួន ២៣ នាក់វិញផងដែរ។

សូមជម្រាបជូនថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងកើនឡើងសរុប ១៨៧២ នាក់, អ្នកជាសះស្បើយ ១០៥៦ នាក់, អ្នកកំពុងព្យាបាល ៨០៩ នាក់ និងបាត់បង់ជីវិត៥នាក់៕

Loading...