ក្រសួងសុខាភិបាល៖ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានប្រកាសថា បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ម្នាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា សូមជម្រាប ជូន សាធារណៈ ជន ទាំងអស់ ឱ្យ បាន ជ្រាប ថា យោង តាម របាយការណ៍ ពី មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត បានឱ្យ ដឹង ថា បុរស ជនជាតិ ខ្មែរ អាយុ ៣៥ ឆ្នាំ ដែល រស់នៅ ភូមិ ឫស្សី ច ក ឃុំ ព្រៃ គ្លេ ស ស្រុក មេសា ង ខេត្តព្រៃវែង បាន ស្លាប់ បាត់បង់ជីវិត មុន ពេល មកដល់ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត នា ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១០:២០ នាទី ព្រឹក ។

អ្នកជំងឺ ចូល មកដល់ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ សូវៀត នា ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១០:២០ នាទី ព្រឹក ក្នុង ស្ថានភាព សន្លប់ បាត់បង់ ស្មារតី និង គ្មាន សញ្ញា ជីវិត ប៉ុន្តែ ក្រុម គ្រូពេទ្យ បាន ព្យាយាម ជួយសង្គ្រោះ តាម លក្ខណៈ បច្ចេកទេស ដោយ ធ្វើ ចលនា បេះដូង អស់ រយៈពេល ២០ នាទី ប៉ុន្តែ នៅតែ មិនអាច ជួយសង្គ្រោះ អ្នកជំងឺ ឱ្យ រួចផុត ពី សេចក្តី ស្លាប់ បាន ដោយ មាន ការ សង្ស័យ ក្រុម គ្រូពេទ្យ បាន យក សំណាក របស់ សព ដើម្បី ធ្វើការ វិភាគ រក វីរុស កូ វី ដ -១៩ ជា លទ្ធផល បាន បញ្ជាក់ ថា សព មាន វិជ្ជមាន វីរុស កូ វី ដ -១៩ ។

ការ សន្និដ្ឋាន របស់ ក្រុម គ្រូពេទ្យ ៖ បុរស ជនជាតិ ខ្មែរ អាយុ ៣៥ ឆ្នាំ ខាងលើ នេះ បាន ស្លាប់ បាត់បង់ជីវិត មុន ពេល ចូល មក ដល់ មន្ទីរពេទ្យ ដោយសារ ជំងឺ កូដ -១៩ ( Mourant entrant avec CoVID – 19 ) ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជាមាន អ្នកឆ្លងកូវីដ-១៩ សរុប ២៨២៤ នាក់, អ្នកជាសះស្បើយ ១៧៩៤ នាក់, អ្នកកំពុងព្យាបាល ១០០៣ នាក់ និងអ្នកស្លាប់កើន ២៣ នាក់ហើយ ៕

Loading...