ក្រសួងសុខាភិបាល៖ លោកស្រី ងឿន សុថានី ម្ដាយរបស់កញ្ញា វីឌីណែត ទទួលមរណភាពដោយសារមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា លោកស្រី ងឿន សុថានី ម្ដាយរបស់កញ្ញា វីឌីណែត ទទួលមរណភាពដោយសារមេរោគកូវីដ-១៩<។

សេចក្តី ប្រកាស របស់ ក្រសួងសុខាភិបាល បានបញ្ជាក់អំពីករណី ស្លាប់ ស្ត្រី ជនជាតិ ខ្មែរ អាយុ ៦២ ឆ្នាំ នៅ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ដោយសារ ជំងឺ កូ វី ដ -១៩។

ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា សូម គោរព ជម្រាប ជូន សាធារណជន ទាំងអស់ ឱ្យ បាន ជ្រាប ថា យោង តាម ការ រាយការណ៍ ពី មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត បានឱ្យ ដឹង ថា ស្ត្រី ជនជាតិ ខ្មែរ អាយុ ៦២ ឆ្នាំ មាន អាសយដ្ឋាន នៅ សង្កាត់ ស្មៅ ខណ្ឌ កំបូល រាជធានី ភ្នំពេញ បាន ទទួលមរណៈភាព នៅ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ១១:៤៥ នាទី ព្រឹក នៅក្នុង មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត ដោយសារ ជំងឺ កូ វី ដ -១៩ ដែល បាន វ៉ៃ លុក សួត ធ្វើ ឱ្យ រលាក សួត ខ្លាំង និង ស្ទះ សរសៃឈាម បេះដូង ។ វ័យ ៦២ ឆ្នាំ នេះ បាន ចូល សម្រាក ព្យាបាល នៅ មជ្ឈមណ្ឌល ជាតិ កំចាត់ រោគ របេង នៅ ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ដោយសារ រក ឃើញ មាន វិជ្ជមាន វីរុស កូ វី ដ -១៩ ដោយ មាន លទ្ធផល វិភាគ ទទួល បាន ពី វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា នៅ ថ្ងៃ ដដែល ។ ដោយសារ ស្ត្រី ខាងលើ នេះ មាន ស្ថានភាព ហត់ ខ្លាំង គួបផ្សំ ទៅ នឹង គាត់ មាន ជំងឺ ទឹកនោមផ្អែម លើសឈាម និង ជំងឺ ធាត់ ផង នោះ ស្ត្រី រូប នេះ ត្រូវ បាន បញ្ជូន ទៅ សម្រាក ព្យាបាល និង ជួយសង្គ្រោះ នៅ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត នៅ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ។

ពេល ចូល មកដល់ មន្ទីរពេទ្យ ខាងលើ នេះ ក្រុម គ្រូពេទ្យ បាន យកចិត្តទុកដាក់ ក្នុង ការពិនិត្យ សុខភាព គាត់ ហើយ សភាព អ្នក ជំងឺ នៅពេល នោះ មាន ហត់ ខ្លាំង ហើយ ការ ថត សួត ក៏បាន បង្ហាញ នូវ រូបភាព រលាក សួត ស្រួច ស្រាវ ទាំងសងខាង ធ្ងន់ធ្ងរ ( សឹងតែ ពេញ ផ្ទៃ សួត ) មាន សញ្ញា ស្ទះ សរសៃឈាម បេះដូង ព្រមទាំង មាន កង្វះ អុកស៊ីហ្សែន ក្នុង សួត ខ្លាំង ដែរ នោះ ក្រុម គ្រូពេទ្យ បាន ប្រើ ម៉ាស៊ីន ជំនួយ ដង្ហើម VN ។ មិន ជោគជ័យ ត្រូវ ដាក់ ទុយោ ក្នុង បំពង់ខ្យល់ ដើម្បី ជំនួយ ខ្យល់ អុកស៊ីហ្សែន ដកដង្ហើម នៅ យប់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១។ តែ ជាអកុសល ការ ជួយជ្រោមជ្រែង របស់ ក្រុម គ្រូពេទ្យ ដោយ អស់ លទ្ធភាព ហើយ នៅតែ មិនអាច ជួយ គាត់ បាន ដោយសារ តែ វីរុស កូ វី ដ -១៩ បាន វ៉ៃ លុក សូត ទាំងពីរ របស់ គាត់ ធ្ងន់ធ្ងរ មែនទែន និង លឿន ពេក នោះ នៅ វេលា ម៉ោង ប្រហែលជា ១១:៤៥ នាទី ព្រឹក នៃ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ស្ត្រី វ័យ ៦២ ឆ្នាំ នេះ ក៏បាន ធ្វើ មរណកាល ទៅ ។

ការ សន្និដ្ឋាន របស់ ក្រុម គ្រូពេទ្យ ៖ ស្ត្រី វ័យ ៦២ ឆ្នាំ ខាងលើ នេះ គឺ បាន ស្លាប់ បាត់បង់ជីវិត ដោយសារ ជំងឺ កូ វី ដ -១៩ វ៉ៃ លុក សួត ទាំងសងខាង ធ្ងន់ធ្ងរ និង ស្ទះ សរសៃឈាម បេះដូង លើ អ្នកជំងឺ ទឹកនោមផ្អែម លើសឈាម និង ធាត់ ខ្លាំង ។

ក្រសួងសុខាភិបាល សូម ចូលរួម ស ម្តែ ង នូវ ការ សោក ស្តា យ ជាអនេក និង សូម ចូលរួម ចែករំលែក មរណៈ ទុក្ខ យ៉ាង ក្រៀមក្រំ ជាទីបំផុត ជាមួយ ក្រុម គ្រួសារ សព ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Loading...