ក្រសួងសុខាភិបាល៖ ស្លាប់២នាក់ ស្ត្រីអាយុ​ ៧០ឆ្នាំ​ និងស្ត្រីអាយុ​ ៦៧ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​

ភ្នំពេញ៖ ថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២១​ មានករណីស្លាប់ចំនួន​ ០២នាក់៖​ ស្ត្រីអាយុ​ ៧០ឆ្នាំ​ និងស្ត្រីអាយុ​ ៦៧ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​។

ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា សូមជម្រាប ជូន សាធារណជន ទាំងអស់ ឱ្យ បាន ជ្រាប ថា យោង តាម របាយការណ៍ ពី មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត បានឱ្យ ដឹង ថា ស្ត្រី ជនជាតិ ខ្មែរ អាយុ ៧០ ឆ្នាំ ដែល រស់នៅ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ បាន ស្លាប់ បាត់បង់ជីវិត ដោយសារ ជំងឺ កូវីដ -១៩ នៅ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ០៦:៤០ នាទី ព្រឹក និង ស្ត្រី ជនជាតិ ខ្មែរ អាយុ ៦៧ ឆ្នាំ ដែល រស់នៅ សង្កាត់ ផ្សារ ថ្មី ២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បាន ស្លាប់ បាត់បង់ជីវិត ដោយសារ ជំងឺ កូ វី ដ -១៩ នៅ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១០:៣០ នាទី ព្រឹក ។

– ករណី ស្ត្រី ជនជាតិ ខ្មែរ អាយុ ៧០ ឆ្នាំ ត្រូវ បាន បញ្ជាក់ ថា មាន វិជ្ជមាន ជំងឺ កូដ -១៩ នៅ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ដែល លទ្ធផល ទទួល បាន ពី មន្ទីរពិសោធន៍ នៃ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ហើយ អ្នកជំងឺ ត្រូវ បាន ដាក់ ឱ្យ សម្រាក ព្យាបាល នៅ មណ្ឌល សុខភាព ចាក់ អង្រែ នៅ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។ នៅ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺ មាន ស្ថានភាព ហត់ ខ្លាំង និង ធ្ងន់ធ្ងរ តម្រូវ ឱ្យ គ្រូពេទ្យ នៅ មណ្ឌលសុខភាព ចាក់ អង្រែ បញ្ជូន ទៅ ព្យាបាល បន្ត នៅ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត ដោយ អ្នក ជំងឺ មាន ជំងឺ ទឹកនោមផ្អែម និង ជំងឺលើសឈាម ប្រចាំ កាយ ផង ។ ទោះបី ក្រុម គ្រូពេទ្យ បាន ខិតខំ ព្យាបាល ដោយ យកចិត្តទុកដាក់ តាម លក្ខណៈ បច្ចេកទេស យ៉ាងណាក៏ដោយ ក៏ មិនអាច ជួយសង្គ្រោះ អ្នកជំងឺ បាន ហើយ គាត់ បាន ស្លាប់ បាត់បង់ជីវិត នៅ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ០៦:៤០ នាទី ព្រឹក ។

– ករណី ស្ត្រី ជនជាតិ ខ្មែរ អាយុ ៦៧ ឆ្នាំ ត្រូវ បាន បញ្ជាក់ ថា មាន វិជ្ជមាន ជំងឺ កូ វី ដ -១៩ នៅ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១១ ដែល លទ្ធផល ទទួល បាន ពី មន្ទីរពិសោធន៍ នៃ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ហើយ អ្នកជំងឺ ត្រូវ បាន ដាក់ ឱ្យ ព្យាបាល នៅ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត នៅ ថ្ងៃ ដដែល ។ ដោយសារ អ្នកជំងឺ មាន ស្ថានភាព ធ្ងន់ធ្ងរ តាំងពី ដំបូង ដែល តម្រូវ ឱ្យ ក្រុម គ្រូពេទ្យ ប្រើប្រាស់ ម៉ាស៊ីន ជំនួយ ដង្ហើម ដើម្បី ជួយសង្គ្រោះ និង ខិតខំ ព្យាបាល ដោយ យកចិត្តទុកដាក់ តាម លក្ខណៈ បច្ចេកទេស យ៉ាងណាក៏ដោយ ក៏ មិនអាច ជួយសង្គ្រោះ អ្នកជំងឺ បាន ហើយ គាត់ បាន ស្លាប់ បាត់បង់ជីវិត នៅ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១០:៣០ នាទី ព្រឹក ។

ការ សន្និដ្ឋាន របស់ ក្រុម គ្រូពេទ្យ ៖

– ករណី ស្ត្រី ជនជាតិ ខ្មែរ អាយុ ៧០ ឆ្នាំ ខាងលើ បាន ស្លាប់ បាត់បង់ជីវិត ដោយសារ ស្ត្រី រូប នេះ មាន ជំងឺ ទឹកនោមផ្អែម លើស សម្ពាធ ឈាម ប្រចាំ កាយ រួម ទាំង មាន វិបត្តិ ផ្លូវដង្ហើម ធ្ងន់ធ្ងរ ស្រួច ស្រាវ និង រលាក សួត សងខាង ធ្ងន់ធ្ងរ ដោយសារ វីរុស កូ វី ដ -១៩ ។

– ករណី ស្ត្រី ជនជាតិ ខ្មែរ អាយុ ៦៧ ឆ្នាំ ខាងលើ បាន ស្លាប់ បាត់បង់ជីវិត ដោយសារ វិបត្តិ ផ្លូវដង្ហើម ធ្ងន់ធ្ងរ ស្រួច ស្រាវ និង រលាក សួត សងខាង ធ្ងន់ធ្ងរ ដោយសារ វីរុស កូ វី ដ -១៩ ។

Loading...