ក្រសួងសុខាភិបាល៖ អ្នកធ្លាប់ចូលពិសាក្នុងហាងកាហ្វេ ឈ្មោះ hidden coffee ខណ្ឌសែនសុខ សូមអញ្ជើញធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមអំពាវនាវដល់អ្នកធ្លាប់ចូលពិសាក្នុងហាងកាហ្វេ ឈ្មោះ hidden coffee ដែលមានទីតាំងផ្លូវលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សូមអញ្ជើញធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថា ដោយសារមានបុរសអ្នកជំងឺកូវីដ-១៩ម្នាក់ ធ្លាប់អង្គុយក្នុងហាងកាហ្វេឈ្មោះ (hidden coffee ) ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលអង្គុយពិសារក្នុងហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ១៥:៣០នាទី កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ សូមអញ្ជើញធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងសូម លោកអ្នក ធ្វើចត្តាឡីស័កនៅតាមផ្ទះ ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត ។

សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានព្យាបាលជាសះស្បេីយអ្នកជំងឺកូវីដ-១៩ បានចំនួន ០៧នាក់ និងមិនមានករណីឆ្លងថ្មីទេ៕

Loading...