ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយអត្ថបទមួយដែលថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានច្រានចោលព័ត៌មានមួយ ដែលផ្សព្វផ្សាយថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩» ដោយធ្វើឡើងនៅថ្ងៃទី១ធ្នូ២០២០នេះ។

លោកស្រីរដ្ឋលេខាធិការ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកអ្នកផ្សព្វផ្សាយនេះ យកមកចាត់ការតាមផ្លូវច្បាប់ផងដែរ៕

Loading...