ក្រសួងសុខាភិបាល ប្រកាសផ្លូវការ៖ ស្រ្តីម្នាក់ទៀតដែលស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី គឺដោយសារវីរុសកូវីដ១៩

ភ្នំពេញៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ដែលរស់នៅភូមិ២ ឃុំព្រែក ខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩:០៥នាទីយប់។ ស្ត្រីខាងលើនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ -១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នឹងត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺ មានសភាពហត់ខ្លាំង ដែលតម្រូវឱ្យមន្ទីរ

ពេទ្យខេត្តព្រៃវែងបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
បានខិតខំយកចិត្តទុកដាក់ព្យាបាលរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះអ្នកជំងឺ ប៉ុន្តែការខិតខំនេះ នៅតែមិនអាចជួយអ្នកជំងឺបាន ហើយគាត់ក៏បានធ្វើមរណកាលទៅនៅវេលាម៉ោង ១៩:០៥នាទីយប់។ ផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរ៉ុសកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ៕

Loading...