ក្រសួងសុខាភិបាល ៖ បុរសជនជាតិខ្មែរអាយុ៧៥ឆ្នាំ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ -១៩

ភ្នំពេញ៖ សេចក្តី ប្រកាស ព័ត៌មាន របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរស ជនជាតិ ខ្មែរ អាយុ ៧៥ ឆ្នាំម្នាក់ស្លាប់ ដោយសារ ជំងឺ កូ វី ដ -១៩ ។

ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា សូមជម្រាប ជូន សាធារណៈ ជន ទាំងអស់ ឱ្យ បាន ជ្រាប ថា យោង តាម របាយការណ៍ ពី មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត បានឱ្យ ដឹង ថា អ្នកជំងឺ កូ វី ដ -១៩ ភេទប្រុស ជន ជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ជា វេជ្ជបណ្ឌិត ចូលនិវត្តន៍ និង ជា ប្រធាន គណ កម្ម ការ វេជ្ជ សា ស្រ្ត និង វិទ្យាសាស្ត្រ កីឡា នៃ គណៈកម្មាធិការ ជាតិ អូ ឡាំ ពិ ច កម្ពុជា មាន អាសយដ្ឋាន នៅ ភូមិ តា ងួ ន សង្កាត់ កាកាប ខណ្ឌ ពោធិ សែន ជ័យ រាជធានី ភ្នំពេញ បាន ទទួលមរណភាព នៅ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៨:០០ នាទី ព្រឹក នៅ មន្ទីរ ពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត ។

បុរស វ័យ ៧៥ ឆ្នាំ ខាងលើ នេះ បាន ចូល សម្រាក នៅ មន្ទីរពេទ្យ មិត្ត ភាព ខ្មែរ – សូវៀត នា ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៨:០០ នាទី ព្រឹក ក្នុង សភាព ហត់ ខ្លាំង ។ ភ្លាមៗ ក្រោយពេល មកដល់ មន្ទីរពេទ្យ ក្រុម គ្រូពេទ្យ បាន ពិនិត្យ ឃើញថា គាត់ មាន អា ការ ហត់ ខ្លាំង និង ពិបាក ដកដង្ហើម ព្រមទាំង មានការ វិវត្ត យ៉ាង រហ័ស ទៅ រក សភាព ធ្ងន់ធ្ងរ ខ្លាំង ក្នុង រយ : ពេល ៣-៤ ថ្ងៃមុន ចូល ដល់ មន្ទីរពេទ្យ ហើយ គាត់ មាន ជំងឺ ប្រចាំ កាយ លើសឈាម ផង ។ ក្រោយពី ការ ថត សួត បាន រក ឃើញថា មាន រលាក សួត ធ្ងន់ធ្ងរ ខ្លាំង ទាំងសងខាង និង មាន ខ្សោយ ស្ងួត ខ្លាំង ដែល ក្រុម គ្រូពេទ្យ បាន ព្យាយាម ជួយ គាត់ រហូតដល់ ប្រើ ម៉ាស៊ីន ជំនួយ ដង្ហើម ហើយ នៅតែ មិនអាច ជួយ បាន ហើយ គាត់ ក៏បាន ធ្វើ មរណកាល ទៅ ។ សូម បញ្ជាក់ ថា បុរស ខាងលើ នេះ មាន តេ ស្ត វិជ្ជមាន វីរុស កូ វី ដ -១៩ នៅ យប់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ។

សេចក្តី សន្និដ្ឋាន៖ អ្នកជំងឺ បាន ស្លាប់ នៅ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៨:០០ នាទី ព្រឹក ដោយ ខ្សោយ សូត ធ្ងន់ធ្ងរ ខ្លាំង និង រលាក សួត សងខាង ធ្ងន់ធ្ងរ ខ្លាំង ដោយសារ ជំងឺ កូ វី ដ -១៩។

ថ្នាក់ដឹកនាំ និង បុគ្គលិក – មន្ត្រីរាជការ នៃ ក្រសួងសុខាភិបាល ទាំងអស់ សូម សំដែង នូវ ការ សោក ស្តា យ ជា ពន់ពេក និង សូម ចូលរួម ចែករំលែក មរណទុក្ខ យ៉ាង ក្រៀមក្រំ ជាទីបំផុត ជាមួយ ក្រុម គ្រួសារ សព ។ សូម វិញ្ញាណក្ខន្ធ សព បាន ទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ ។

អាស្រ័យហេតុ ដូច បាន ជម្រាប ជូន ខាងលើ នេះ សូម សាធារណជន មេត្តា ជ្រាប ជា ព័ត៌មាន ។

Loading...