ក្រសួងអប់រំកំពុងពិនិត្យការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ

ខេត្តកណ្ដាល ៖ក្រសួងអប់រំ យុវជន និងកីឡា កំពុងតាមដាន និងពិនិត្យដោះស្រាយករណីការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) ក្នុងបរិវេណអនុវិទ្យាល័យគគីរ ឋិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តាមសំណើរបស់ក្រុមគ្រូបង្រៀន។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់សិស្ស និងគ្រូបង្រៀននៅអនុវិទ្យាល័យគគីរ គឺខាងក្រសួង បានប្រាប់ប្រធានមន្ទីរអប់រំខេត្តកណ្ដាល លោក អ៊ុង តុលា ហើយនៅថ្ងៃទី២៩ ខែកុម្ភៈ ដើម្បីចុះទៅពិនិត្យឲ្យបានច្បាស់លាស់ និងចាត់វិធានការជាក់ស្តែង៖ «ជារួមទៅ ការសិក្សាជាចំណុចមួយសំខាន់ដែលត្រូវផ្ដោតការសិក្សារបស់សិស្ស និងការបង្រៀន និងការបំពេញការងាររបស់លោកគ្រូអ្នកគ្រូ។ ដូច្នេះទេ យើងមើលជាក់ស្តែងថា តើរឿងនេះវាការពិតជាក់ស្តែងអ៊ីចឹងមែនឬយ៉ាងណា? ហើយនឹងចាត់វិធានការជាបន្ទាន់»។
គ្រូបង្រៀនចំនួន ២៣នាក់ និងសិស្សចំនួន ៤៤២នាក់ នាំគ្នាផ្ដិតមេដៃប្រឆាំងនឹងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) ដែល ធ្វើនៅក្នុងបរិវេណសាលារៀនជាលើកទី២ ចាប់ពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា។ លោកគ្រូអ្នកគ្រូទាំងនេះបញ្ជាក់ក្នុងញត្តិមួយថា មូលហេតុនៃការតវ៉ា ព្រោះការប្រគំតន្ត្រីផ្សព្វផ្សាយស្រាបៀលីអូនោះ បានបន្សល់ទុកសំរាមជាច្រើន ដូចជា អំបែងដបស្រាបៀ និងក្លិនស្អុយពីសំណល់ផ្សេងៗ ជាដើម៕

IMG-22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *