ក្រសួងអប់រំផ្អាកសាលារដ្ឋ និងឯកជនទាំងអស់នៅស្រុកគិរីសាគរ ខេត្តកោះកុង ជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ
ខេត្តកោះកុង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។

បើតាមសេចក្តីប្រកាសបានអះអាងថា ការសម្រេចផ្អាកដំណើរការសាលារៀននៅស្រុកគិរីសាគរ ខេត្តកោះកុងនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីក
រាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូ
និច៕

Loading...